ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ៖ ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ជា​គោលការណ៍​សំខាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹង​នាំ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ គឺជា​មាន​គោលការណ៍​សំខាន់​ណាស់ ។ សម្តេច ទៀ បាញ់…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹង​នាំ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ គឺជា​មាន​គោលការណ៍​សំខាន់​ណាស់ ។ សម្តេច ទៀ បាញ់ បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​« ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ជា​គោលការណ៍​យ៉ាង​សំខាន់ ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​សង្គម​ជាតិ និង​បន្ត​រក្សា​សន្តិភាព​ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក បន្ទាប់​ពី​សង្គ្រាមស៊ីវិល​អស់​ជាង​៣​ទសវត្សរ៍ ។ យើង​ត្រូវ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​នេះ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា គោលបំណង​នៃ​ការ​កសាង​កម្លាំង​ទ័ព គឺ​ដើម្បី​ស្វែងរក​សន្តិភាព និង​រក្សា​សន្តិភាព ក្នុង​បុព្វហេតុ​នៃ​ភាព​សុខសាន្ត​របស់​ប្រជាជន​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​នោះ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ