នាយឧត្តមនាវី Ron Boxall នាយករងនៃកងទ័ពជើងទឹកបានប្រាប់សារព័ត៌មាន Defense ថាសេវាកម្មនេះគ្រោងនឹងដំឡើង High Energy Laser និង Integrated Optical-dazzler ជាមួយប្រព័ន្ធឃ្លាំមើលនៅ USS Preble ត្រឹមឆ្នាំ២ ០២១ ។ វានឹងជំនួសវេទិកាការពារដែលមានស្រាប់ដែលហៅថា ប្រព័ន្ធមីស៊ីល Rolling Airframe Missile (RAM) ដែលត្រូវបានរចនាឡើងដើម្បីរារាំង និងបំផ្លាញមីស៊ីលដែលចូល និងការគំរាមកំហែងផ្សេងៗមុនពេលពួកគេទៅដល់នាវា ។
កងទ័ពជើងទឹកបានចាប់ផ្តើមធ្វើតេស្តប្រព័ន្ធ Laser មុនគេដែលជា AN / SEQ-3 ក្នុងឆ្នាំ ២០១៣ ហើយត្រូវបានប្រើប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ឬទូកតូចៗដែលក្រោយមកត្រូវបានដាក់ឱ្យដំណើរការនៅលើនាវា USS Ponce កាលពីឆ្នាំ ២០១៤ រហូតដល់នាវានេះត្រូវបានគេបញ្ឈប់ការងារកាលពីឆ្នាំមុន ។
កងនាវាចរបានប្រគល់កិច្ចសន្យានៃចំនួនទឹកប្រាក់ ១៥០ លានដុល្លារទៅឱ្យក្រុមហ៊ុន Lockheed Martin ដើម្បីរៀបចំបង្កើត និងបញ្ជូនប្រព័ន្ធស្នងបន្តនៅត្រឹមឆ្នាំ ២០២០ ជាប្រព័ន្ធឡាស៊ែរចំនួនពីរ ដែលមួយនឹងត្រូវដាក់នៅលើនាវា ខណៈមួយទៀតនឹងត្រូវប្រើសាកល្បងនៅឯ White Sands Missile Range នៅក្នុងរដ្ឋ New Mexico ។ ក្រុមហ៊ុន Lockheed Martin ត្រូវបានរំពឹងថានឹងផ្តល់ជូននូវប្រព័ន្ធនេះនៅឆ្នាំក្រោយ ។
ចែករំលែកព័តមាននេះ