ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! យប់​ហើយ​មិន​ដេក​មិន​អី​ទេ​…​មាន​ទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ជិះ​ល្បាត​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​បណ្ណាល័យ​ហ៊ុន​សែន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ជិះ​ល្បាត​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​បណ្ណាល័យ​ហ៊ុន​សែន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ជនសង្ស័យ​ទី​១ មានឈ្មោះ ហេង វុ​ត្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​យាម​ផ្ទះសំណាក់​មួយ​កន្លែង ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ទី​២ មានឈ្មោះ ឡុ​ង ឡៃ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរប​មិន​ពិតប្រាកដ និង​ទី​៣ មានឈ្មោះ រ៉េ​ត ថា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ពិតប្រាកដ អ្នក​ទាំង​២​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ដែល​អាច​កើត​ទៅ​ដោយ​ប្រការ​ណាមួយ​នៅ​ក្នុង​មូលដ្ឋាន ។ លុះ​ពេល​ជិះ​ល្បាត​មក​ដល់​ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-212​។ ជិះ​ដឹក​គ្នា​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈនោះ​ដោយ​មាន​លក្ខណៈ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ហៅ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ ។

ខណៈ​ពេល​ដែល​ជនសង្ស័យ​ឃើញ​កម្លាំង​សមត្ថកិច្ច​ក៏​ភ័យ​ស្លន់ស្លោ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ទៅ​មុខតែ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ទើប​អាច​ធ្វើការ​ស្ទាក់​ចាប់​បាន ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ដាវ​កែ​ច្នៃ​ចំនួន​៣​ដើម​ដែល​ក្រុម​ជនសង្ស័យ​បាន​ដាក់​នៅ​លើ​កែបម៉ូតូ​រួច​អង្គុយ​ពីលើ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នាំ​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ