ដោះ​លែង​អ្នក​វិទ្យាសាស្ត្រ​ NASA ​តែ​នៅ​ជាប់​បញ្ហា​មី​ស៊ីល​


ប្រទេស​តួ​ក​គី ៖ ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២៩​ឧសភា បាន​សម្រេច​ដោះ​លែង​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​របស់​អង្គការ ​NASA ដែល​ការ​ចាប់​ឃុំឃាំង​អ្នក​វិទ្យាសាស្ត្រ​រូប​នោះ នាំ​ឲ្យ​មាន​ភាព​ល្អក់កករ រវាង​ក្រុង​អង់កា​រ៉ា​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ ទោះបី​យ៉ាងណា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំង​២​នោះ នៅ​តែ​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង ពី​រឿង​តួ​ក​គី​ទិញ​មី​ស៊ី​ល​ការពារ​អាកាស​S-400​របស់​រុ​ស្ស៊ី​។

នៅ​មុខ​សារព័ត៌មាន​នាទី​ក្រុង​វ៉ា​ស៊ិ​ន​តោន លោកស្រី​MORGAN ORTAGUS អ្នកនាំពាក្យ​ក្រសួង​បរទេស​អា​មេ​រិ​ក​ថ្លែង​ថា យើង​អបអរសាទរ​ចំពោះ​ព័ត៌មាន​ពី​ការ​ដោះ​លែង លោក​SERKAN GOLGE ឲ្យ​ចេញពី​ពន្ធនាគារ​។ យើង​នឹង​បន្ត​តាមដាន​រឿង​លោក​GOLGE​ហើយ​អំពាវ​ដល់​តួ​ក​គី អនុញ្ញាត​ឲ្យ​អ្នក​វិទ្យា​រូប​នោះ ដែល​មាន​សញ្ជាតិ​២​តួ​ក​គី​និង​អា​មេ​រិ​ក បាន​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ទោះជា​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ចេញពី​គុក តែ​អ្នក​វិទ្យាសាស្ត្រ​រូប​នោះ​នៅ​ត្រូវ​ជាប់​ការ​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពី​តួ​ក​គី​។ ភរិយា​លោក​និយាយ​ថា​លោកស្រី​សង្ឃឹម​ដែល ស្វាមី​នឹង​បាន​វិល​ទៅ​អា​មេ​រិ​ក​វិញ​ក្នុង​ពេល​ឆាប់​ៗ​។

លោក​SERKAN GOLGE​ត្រូវ​ចាប់​ឃុំឃាំង​ចាប់តាំងពី​ជិត​៣​ឆ្នាំ​មក​ហើយ គឹ​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៦​មក ខណៈ​លោក​មក​កាន់​ប្រទេស​កំណើត​ចំ​ពេល​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ប​ង្រា​ប​ពួក​អ្នកគាំទ្រ​គ្រូ​ប្រដៅ​សាសនា លោក​FETHULLAH GULEN​ដែល​ជាប់ចោទ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​។ លោក​ត្រូវ​គេ​កាត់ទោស​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨ ដាក់​ពន្ធនាគារ​៧​ឆ្នាំ​កន្លះ ពី​បទ​ស្ថិត​ក្នុង​បណ្ដាញ​អ្នក​GULEN​និយម ទោះ​មានការ​តវ៉ា​របស់​សហរដ្ឋអាមេរិក​។

ការ​ប្រកាស​ពី​ការ​ដោះ​លែង​អ្នក​វិទ្យាសាស្ត្រ​របស់​NASA​នោះ កើត​មាន​បន្ទាប់​ពី​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​២៩​ឧសភា​រវាង​ប្រធានាធិបតី​តួ​ក​គី​និង​សម​ភាគី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​។ វា​បាន​សម្រាល​​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ខ្វែង​ទំនាស់​គ្នា​ទាំងឡាយ​រវាង​ប្រទេស​ទាំង​២ ក្រោយ​ពី​តុលាការ​តួ​ក​គិ​ដោះ​លែង​កាលពី​ខែតុលា ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ទៀត​គឹ​គ្រូ​ប្រដៅ​សាសនា លោក​ANDREW BRUNSON ដែល​អាច​វិល​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ បន្ទាប់​ពិ​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​និង​យុទ្ធនាការ​គាបសង្កត់​យ៉ាង​ខ្លាំង​របស់​ប្រធានាធិបតី​អា​មេ​រិ​កមក​។

ទោះបី​យ៉ាងណា​ក្ដី​ប្រទេស​ជា​សមាជិក​អូតង់​ទាំង​២​នោះ ហាក់ដូចជា​នៅ​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​លើ​វិបត្តិ​ធំ​មួយទៀត​។ សហរដ្ឋអាមេរិក​បាន​ខិតខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​រារាំង​មិន​ឲ្យ​តួ​ក​គី ទទួល​បាន​ដូច​ការ​គ្រោងទុក ប្រព័ន្ធ​មី​ស៊ីល​ការពារ​អាកាស​រុ​ស្ស៊ី ​S-400 ដោយ​លើក​ហេតុផល​ថា វា​មិន​សម​ស្រប​ឡើយ​សម្រាប់​ប្រទេស​មួយ​ជា​សមាជិក​អូតង់​។ ចំណែក​កងទ័ព​អា​មេ​រិ​ក​សង្ស័យ​ជា​ពិសេស​ថា ប្រព័ន្ធ​នោះ​របស់​រុស្ស៊ី​អាច​ទំលាយ​ការ​សម្ងាត់​នានា​នៃ​បច្ចេកវិទ្យា យ​ន្ង​ហោះ​បំបាំងកាយ​ទំនើប​ចុង​ក្រោយ​របស់​ខ្លួន​F-35 ដែល​ក្រុង​អង់កា​រ៉ា​ក៏​ចង់​ទិញ​ច្រើន​គ្រឿង​ដែរ​។ តួ​ក​គី​នៅ​តែ​បដិសេធ​ពុំ​ព្រម​បោះបង់​ចោល​កុងត្រា​ជាមួយ​ក្រុង​មូ​ស្គូ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ