ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើពិតដូច​ក្នុងកាមេរ៉ា​មែន…​ចោរអស់នេះ​ទំនើបណាស់ ជិះ​​ឡានសុទ្ធតែ​ឡិច​ស៊ីស

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណ​ដែល​គេ​សង្ស័យ​ជិះ​រថ​យន្តមួយគ្រឿងផង បានដឹកបក្សពួកទៅទម្លាក់ ដើម្បីធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង​រួចជិះគេចខ្លួន​ដោយ​សុវត្ថិភាព កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣០ ឧសភា ​នេះ ស្ថិត​នៅចំណុចខាងមុខផ្សារ​«ហេងថេង»…

​ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណ​ដែល​គេ​សង្ស័យ​ជិះ​
រថ​យន្តមួយគ្រឿងផង បានដឹកបក្សពួកទៅទម្លាក់ ដើម្បីធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង​រួចជិះគេចខ្លួន​ដោយ​សុវត្ថិភាព កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣០ ឧសភា ​នេះ ស្ថិត​នៅចំណុចខាងមុខផ្សារ​«ហេងថេង» ​ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក តែសកម្មភាពជនសង្ស័យ​និងថយន្តបាន​ថតជាប់​ក្នុង​កាមេ​រ៉ាសុវត្ថិភាព ។ 

ប្រភពបានឱ្យ​ដឹងទៀតថា ម៉ូតូដែលត្រូវចោរលួចនោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AD-7559 ដែលមានម្ចាស់ឈ្មោះស៊ាង ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

សេចក្ដីរាយការណ៍ដដែលនេះបានបញ្ជាក់ថា ជនល្មើសបានលួចយកម៉ូតូនេះ ខណៈពេលស្រ្តីរងគ្រោះ​ទុកម៉ូតូនៅខាងមុខផ្សារ«ហេងថេង» រួចដើរចូលក្នុងផ្សារ ដើម្បីរកទិញអីវ៉ាន់ លុះចេញពីផ្សារមក​វិញ ស្រាប់តែបាត់ម៉ូតូ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្ដង ។

ប៉ុន្តែយ៉ាងណា បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យអាចមានបក្សពួកលើសពី២នាក់ ហើយមានទាំងរថយន្តទៀតផង។ ជនសង្ស័យ និងរថយន្តនោះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលប​ំពាក់នៅខាងមុខផ្សារ និងនៅក្នុងផ្សារ ។ 

មន្រ្តីដដែលបានប្រាប់ថា អ្វីដែលគេសង្ស័យ គឺរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌​កាំម៉ៃ ដែល​ចតនៅខាងមុខផ្សារ និងរូបបុរសម្នាក់ដែលធ្វើជាដើរចូលក្នុងផ្សាររកទិញទំនិញ ។ ​ក្រោយពីបក្សពួក​​លួច​បានម៉ូតូជិះចេញទៅ គេឃើញជនម្នាក់បានរត់ចូលរថយន្តនោះ រួចបើកចេញភ្លាមៗដែរ​ ។ ទោះ​បី​យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ និងស្វែងរកមុខសញ្ញានោះហើយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ