ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ…លោកប៉ូលិសព្រមទទួលកំហុស និងប្រគល់អាយផេត​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត បុរសជាមន្ត្រីនគរបាលម្នាក់ ដែល​​សង្ស័យ​មានចេតនា​​​បន្លំ​យកអាយផេតមួយ​​គ្រឿង​​នោះ មុននេះបានមកសារភាព​ និងទទួលកំហុសហើយ ។ នេះបើយោង​​លោក​អធិការ​នគរបាល​ខណ្ឌទួលគោក លោក…

រាជធានីភ្នំពេញ ៖ ទីបំផុត បុរសជាមន្ត្រីនគរបាលម្នាក់ ដែល​​សង្ស័យ​មានចេតនា​​​បន្លំ​យកអាយផេតមួយ​​គ្រឿង​​នោះ មុននេះបានមកសារភាព​ និងទទួលកំហុសហើយ ។ នេះបើយោង​​លោក​អធិការ​នគរបាល​ខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់បណ្ដាញព័ត៌មាន​ក្នុងស្រុកនៅ​មុននេះបន្តិច នារសៀល​ថ្ងៃទី៣០ ឧសភា ។

​​លោកអធិការបញ្ជាក់ទៀតថា កម្លាំងនគរបាល​បានសហការជាមួយកម្លាំងនគរបាលសន្ដិសុខ នៃស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជា​លោកឧត្តមសេនីយ៍ស្នងការផង ​ធ្វើការស្រាវ​ជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ក៏រកឃើញ​​មន្ដ្រីនគរបាល​រូបនោះ ដោយ​គាត់​​យល់ព្រមចូលមកសារភាពពីកំហុស និងព្រម​ប្រគល់អាយផេតទៅ​​ម្ចាស់ហាង ។

ទោះបីជាយ៉ាងណា លោកអធិការ​ខណ្ឌទួលគោកមិន​បានបង្ហាញ​អត្តសញ្ញាណ​​មន្ត្រី​នគរបាល​រូបនោះ​ទេ ហើយក៏មិនដឹងនៅអង្គភាពណាដែរ ។ (សម្រួលដោយ៖ ស្រីណា)

គួររំលឹកថា ៖ លើ​បណ្តាញ​សង្គម​ថ្ងៃនេះ​…​ផ្អើល​លោក​ប៉ូលិស​ម្នាក់ បន្លំ​លួច​អាយ​ផេ​ត​!​?

អត្ថបទសរសេរ ដោយ