អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលអនុញ្ញាតឲ្យលោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិក សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល US Agency for Global Media ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា និងពិភាក្សាការងារអំពីការបើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញលោករដ្ឋមន្ត្រីបានឯកភាពជាគោល ការណ៍ឲ្យបើកការិយាល័យស្របតាមនៅកម្ពុជា ។
លោកបានគូសបញ្ជាក់ថា «លោករដ្ឋមន្ត្រី លោកបានបញ្ជាក់អំពីនីតិវិធី នៅក្នុងការសុំបែបបទ ក្នុងការបើកការិយាល័យតំណាង ខាងក្រសួងក៏បានផ្តល់ពាក្យស្នើសុំ ក្នុងការបើកការិយាល័យតំណាងនេះជូនដល់ Global Media ។ ជាការឆ្លើយតបខាង Global Media បានអះអាងថា នឹងដាក់លិខិតស្នើសុំមកកាន់ក្រសួងវិញ នៅពេលឆាប់ៗនេះ» ។
ចែករំលែកព័តមាននេះ