អន់​ពេកលេង​មិនកើតដល់​ថ្នាក់ Messi ប្រាប់​ក្លិប​ឱ្យ​វ៉ៃ​ចេញ​តារា​ឆ្នើម​២​រូប​នេះ


Messi បាន​ស្នើ​សុំ​ឱ្យ​ក្លិបអ្នកមានបុណ្យ Barcelona ​របស់​ខ្លួន​លក់​កីឡាករ Ivan Rakitic និង Philippe Coutinho ចោល​នៅ​រដូវ​កាល​នេះ ដើម្បី​ទិញ​យក​កីឡាករ​ថ្មី​ៗ​មក​ក្លិប​សម្រាប់​រដូវ​កាល​ក្រោយ​ ។

Rakitic កំពុង​តែ​ត្រូវ​បាន Inter Milan និង Manchester United អ​ន្ទោ​ង​យក​ចេញ​​ពី Barcelona ក្រោយ​ពី​មានការ​រិះគន់​ជា​ច្រើន​ពី​ការ​លេង​មិន​បាន​ល្អ ជា​ពិសេស​ការ​លេង​នៅ​ជើង​ទី​ពីរ​ជាមួយនឹង Liverpool ។

ម្យ៉ាងវិញទៀត​កីឡាករ​ក្រូ​អាត​រូប​នេះ​នឹង​មាន​ភាព​លំបាក​ពេល​ដែល​កីឡាករចំណូលថ្មី De Jong ចូល​មក​លេង​នៅ​រដូវ​កាល​ក្រោយ ហើយ Barca ក៏​ត្រូវ​លក់​រូបគេ​ចេញដើម្បី​យក​លុយ​ទៅ​ទិញ​កីឡាករ​ដូច​ជា Griezmann និង De Ligt មក​លេង​ផង​ដែរ ។​

Barca អាច​បាន​លុយ​ជាង​១០០​លាន​ផោន ពី​ការ​លក់​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ចេញ ដែល​អាច​បង្គ្រប់​ប្រាក់​សម្រាប់​ទិញ​កីឡាករ​ល្អ​ៗ​ដទៃ​ទៀត​មក​លេង​នៅ​រដូវ​កាល​ក្រោយ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ