ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​បណ្តាញ​សង្គម​ថ្ងៃនេះ​…​ផ្អើល​លោក​ប៉ូលិស​ម្នាក់ បន្លំ​លួច​អាយ​ផេ​ត​!​?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កំពុងមានភ្ញាក់​ផ្អើល​លើបណ្តាញសង្គម​​ នៅថ្ងៃទី​៣០ ឧសភា នេះ ដោយ​​អ្នក​លេង​ហ្វេស​បុក​កំពុងនាំគ្នា​ស៊ែរ​តៗគ្នានូវ​វ​ីដេអូ​​មួយ ត្រូវ​បាន​គេបង្ហោះ​ជាសាធារណៈក្នុង​​​​សកម្មភាព​បុរស​ម្នាក់ស្លៀក​ពាក់​​ក្នុង​ឯកសណ្ឋានជាមន្ត្រី​​នគរបាលចូល​​​ក្នុង​ហាងមួយកន្លែង ហើយគាត់​ដើរ​និយាយ​ទូរស័ព្ទ​ចុះ​ឡើងៗ ក៏​ទាញ​យក​អាយផេត​មួយគ្រឿងនៅលើ​តុកាន់​ដើរ​ចេញទៅ​ក្រៅយ៉ាងប្រញាប់​​ភ្លាមៗ​…

រាជធានីភ្នំពេញ ៖ កំពុងមានភ្ញាក់​ផ្អើល​លើបណ្តាញសង្គម​​ នៅថ្ងៃទី​៣០ ឧសភា នេះ ដោយ​​អ្នក​លេង​ហ្វេស​បុក​កំពុងនាំគ្នា​ស៊ែរ​តៗគ្នានូវ​វ​ីដេអូ​​មួយ ត្រូវ​បាន​គេបង្ហោះ​ជាសាធារណៈក្នុង​​​​សកម្មភាព​បុរស​ម្នាក់ស្លៀក​ពាក់​​ក្នុង​ឯកសណ្ឋានជាមន្ត្រី​​នគរបាលចូល​​​ក្នុង​ហាងមួយកន្លែង ហើយគាត់​ដើរ​និយាយ​ទូរស័ព្ទ​ចុះ​ឡើងៗ ក៏​ទាញ​យក​អាយផេត​មួយគ្រឿងនៅលើ​តុកាន់​ដើរ​ចេញទៅ​ក្រៅយ៉ាងប្រញាប់​​ភ្លាមៗ​ ។

ក្រោយ​ពីបានមើល​​វីដេអូនោះរួច ក៏ធ្វើ​ឱ្យម្នាក់ៗហួសចិត្ត​នូវទង្វើ​របស់​មន្ត្រី​ប៉ូលិសម្នាក់នោះ ដោយ​កំពុង​សង្ស័យ​ថា ​គាត់​បន្លំយកអាយផេតមួយគ្រឿងនោះហើយ ។ អ្នក​សែ៊រ​​ខ្លះ​​បានធ្វើ​ការរិះគន់ និង​​ខម​មិនរិះគន់​​​ជា​ច្រើនទៅ​លើ​បុរសជាមន្ត្រីប៉ូលិសម្នាក់​នោះ ​នាំគ្នា​និយាយថា មិនគួរ​ណា​យក​​កិត្តិយស​​មក​ចោល​កណ្តាល​វ​ាលបែបនេះ​សោះ ។

ទោះបីជាយ៉ាងណា កោះសន្តិភាព​នៅ​មិន​ដឹង​ពី​​ប្រភព​វីដេអូនោះ កើតឡើងនៅក្នុងហាងមួយណានៅ​ឡើយ​ទេ​ ​ ។ ​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

https://www.facebook.com/freshnewsasia/videos/2335977263388546/

អត្ថបទសរសេរ ដោយ