ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី១ ជូន​គូ​ស្វាមីភរិយា​ថ្មី ឆ្នាំ២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ​២០១៩ ស្រា​បៀរ Tiger (​ថៃ​ហ្គ័​រ​) បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ​២០១៩ ស្រា​បៀរ Tiger (​ថៃ​ហ្គ័​រ​) បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ Tiger ឆ្នាំ​២០១៩ ដែល​បាន​ធ្វើការ​ចាប់​រង្វាន់​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ ២០១៩ នៅ​ស្ថានីយទូរទស្សន៍ MY TV​។

​កម្មវិធី​ប្រគល់​រង្វាន់​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ Tiger ក្រុមការងារ​ស្រា​បៀរ Tiger គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។ ការ​ប្រគល់​រង្វាន់​លើក​ទី​មួយ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៩ របស់​ស្រា​បៀរ Tiger គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ទីក្រុង​ស៊ី​ដ​នី ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់​។

លោក ណូ ចាន់​ម៉ា​រ៉ា​ឌី និង​លោកស្រី ស៊ឹ​ម ចាន់​ថា ដែល​ជា​គូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុង​ចំណោម​ចំនួន​ប្រាំ​គូ ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger បាន​មាន​ប្រសាសន៍​ថា ពួក​គាត់​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា ខ្លួន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ Tiger ហើយ​ពួក​គាត់​បាន​បញ្ជាក់​​ថា ស្រា​បៀរ Tiger ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​ពួក​គាត់ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ។ ជា​ពិសេស​ពួក​គាត់​បាន​ផ្តាំផ្ញើ​អ្នកមាន​បំណង​ចង់​រៀប​ការ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ Tiger ពីព្រោះ​ស្រា​បៀរ Tiger ជា​ស្រា​បៀរ​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង ជា​ពិសេស​ឈ្នះ​រង្វាន់​ធំ​ដូច​រូប​គាត់​ទាំង​ពីរ​។

គួរ​រម្លឹក​ផង​ដែរ​ថា Tiger គឺជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើម​កំណើត​តាំងពី​ឆ្នាំ ១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង ៧០ ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជា​ពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ​។

សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ឆ្នាំ 2019 រាល់​ការ​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal ចំនួន 25-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ Tiger ចំនួន 1 កេស និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន 1សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ី​ដ​នី​។ រាល់​ការ​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal ចំនួន 50-74 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ Tiger ចំនួន 2 កេស និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន 3 សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ី​ដ​នី​។

រាល់​ការ​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal ចំនួន 75 កេស​ឡើង ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក Tiger ចំនួន 1 ស្រា​បៀរ Tiger ចំនួន 1 កេស និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន 5 សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ី​ដ​នី​។​

ជាវ​ស្រា​បៀរ Tiger សម្រាប់​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ី​ដ​នី​ជាមួយនឹង​ទឹកប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី 30 ខែកញ្ញា ឆ្នាំ 2019​។

ស្តែង​ចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ី​ដ​នី​។ ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ សូម​ទំនាក់ទំនង​៖ 011 222 400 / 011 333 500៕

ពិសា​ដោយ​ការ​ទទួលខុសត្រូវ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ