យោងតាមសារព័ត៌មាន Business Insider បានឱ្យដឹងថា ក្រុមអ្នកវិភាគនៅ Citi បានទម្លាក់ទស្សនវិស័យរបស់ពួកគេចំពោះក្រុមហ៊ុន Apple ដោយព្យាករណ៍ថាសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តអាចកាត់បន្ថយការលក់របស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ។…
យោងតាមសារព័ត៌មាន Business Insider បានឱ្យដឹងថា ក្រុមអ្នកវិភាគនៅ Citi បានទម្លាក់ទស្សនវិស័យរបស់ពួកគេចំពោះក្រុមហ៊ុន Apple ដោយព្យាករណ៍ថាសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តអាចកាត់បន្ថយការលក់របស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ។
ក្រុមអ្នកវិភាគបានសរសេរថា ការរង្កៀសចិត្តគ្នារវាងអាមេរិក និងចិនកំពុងតែធ្វើឱ្យយីហោរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនមានបញ្ហា និងធ្វើឱ្យប្រជាជនចិនងាកទៅរកម៉ាកយីហោទូរស័ព្ទចល័តក្នុងស្រុកវិញ ។ ជាងនេះទៅទៀតអ្នកវិភាគបានព្រមានថាសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Trump អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Apple ។
យោងតាមអ្នកវិភាគម្នាក់មកពីក្រុមហ៊ុន Citi កាលពីថ្មីៗនេះបាននិយាយថាសង្គ្រាមពាណិជ្ជកម្មអាមេរិកនៅលើប្រទេសចិននឹងធ្វើឱ្យប្រជាពលរដ្ឋចិនងាកចេញពីក្រុមហ៊ុន Apple និងទិញម៉ាកយីហោទូរស័ព្ទក្នុងស្រុកមកប្រើជំនួសវិញ ។
អ្នកវិភាគបានព្យាករណ៍ថាម៉ាករបស់ក្រុមហ៊ុន Apple ត្រូវបានខូចខាតរួចហើយនៅក្នុងប្រទេសចិនហើយនេះគឺជាការធ្លាក់ចុះថ្មី ។ យោងតាមការគណនារបស់ពួកគេគឺប្រទេសចិនមានចំនួន ១៨% នៃការលក់សរុបផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់ ប៉ុន្ដែតួលេខនោះអាចកាត់បន្ថយពាក់កណ្តាលដោយសារសង្គ្រាមពាណិជ្ជកម្ម ។
ចែករំលែកព័តមាននេះ