ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឱ្យ​ផ្អាក​សាងសង់​គម្រោង​បុរី​ផ្ទះល្វែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​( មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​គម្រោង​បុរី​ផ្ទះល្វែង​មួយ​ចំនួន​នៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​គម្រោង​បុរី​ផ្ទះល្វែង​មួយ​ចំនួន​នៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត រួម​នឹង​ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​សាងសង់​គម្រោង​បុរី​នានា នៅ​ក្នុងស្រុក​បន្ទាយស្រី និង​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​នានា​របស់​ពួក​គេ​ជា​បណ្តោះអាសន្ន​សិន ចំពោះ​គម្រោង​បុរី​ផ្ទះល្វែង​ណា​ដែល​គ្មាន​ច្បាប់ទំលាប់​នោះ ។

ក្រុមការងារ​បាន​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដូច​ជា សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព បញ្ឈប់​ការ​សាងសង់​សំណង់​នានា ក្នុង​ទីតាំង​គម្រោង ហើយ​ជាមួយ​គ្នា​នេះ ក្រុមការងារ​ក៏​បាន​តម្រូវ​ឱ្យ​ម្ចាស់​គម្រោង​បុរី​ទាំងនោះ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ច្បាប់​ពី​មន្ត្រី​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ដំណើរការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ។ រដ្ឋបាល​ខេត្ត​សូម​ស្នើ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុរី ឬ​ការ​អភិវឌ្ឍន៍ (​ពុះ​ដី​ឡូ​តិ៍​) ដោយ​ត្រូវ​បញ្ជាក់​ថា ទីតាំង​នោះ​មានច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប័ណ្ណ​សម្គាល់​សិទ្ធិ​ម្ចាស់​អចលនវត្ថុ​ជាដើម ។

គួរ​បញ្ជាក់​ថា គម្រោង​ដែល​ក្រុមការងារ​ចម្រុះ​សម្រេច​ចុះ​ផ្អាក​ជា​បណ្តោះអាសន្ន​នោះ​មាន​គម្រោង​បុរី​របស់​ក្រុមហ៊ុន អង្គរ​លែ​ន ម៉ា​ក្ស បន្ទាយស្រី ក្នុងភូមិ​ខ្នារ គម្រោង​បុរី​មហា​មន្ទីរ ( MAHA MONTY ) នៅ​ក្នុងភូមិ​ប្រិ​យ៍ ក្នុង​ឃុំ​ខ្នារ​សណ្តាយ និង​គម្រោង​បុរី​មួយ​កន្លែង​ទៀត នៅ​ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ