ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងផ្សំ គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប ធានា​បាន​ផលិតផល​គុណភាព​អន្តរជាតិ​សម្រាប់​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ធី សុ​កល ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​គ្រឿងផ្សំ​គុណភាព​ខ្ពស់ គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់​ជា​កត្តា​ធ្វើ​ឲ្យ​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ​របស់​ក្រុមហ៊ុន…

លោក​ធី សុ​កល ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​គ្រឿងផ្សំ​គុណភាព​ខ្ពស់ គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់​ជា​កត្តា​ធ្វើ​ឲ្យ​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ដោយ​សហគមន៍​អន្តរជាតិ ហើយ​អាច​គ្រង​មេដាយមាស​បញ្ជាក់​ពី​គុណភាព​ពី Monde Selection Awards រៀង​រាល់​ឆ្នាំ​។

លោក​ធី សុ​កល បាន​ឲ្យ​ដឹង​ថា «​ទាំង​ស្រា​បៀរ និង​ភេសជ្ជៈ​របស់​យើង គឺ​សុទ្ធតែ​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ចាប់តាំងពី​ផលិតផល​ដំបូង រហូត​ដល់​ផលិតផល​ស​ម្រ​ច​។ យើង​ប្រើប្រាស់​ប្រព័ន្ធ​ស្តង់ដា​ត្រួតពិនិត្យ​គុណភាព​ច្បាស់លាស់ និង​មាន​ម៉ាស៊ីន​វេច​ខ្ចប់​ដ៏​ទំនើប​ដែល​អាច​រក្សា​រសជាតិ និង​គុណភាព​របស់​ស្រា​បៀរ និង​ភេសជ្ជៈ​បាន​យ៉ាង​ល្អ​»​។

លោក​បាន​បន្ត​ថា «​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​គិត​ពី​គុណភាព​ជា​ចំបង ដូច្នេះ​ហើយ​បានជា​ផលិត​ផល​របស់​យើង​អាច​ទទួល​បាន​មេដាយ​អន្តរជាតិ​បញ្ជាក់​ពី​គុណភាព​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ ផលិតផល​ចំនួន​៤ របស់​យើង​ទទួល​បាន​មេដាយមាស និង​មាស​កំពូល​ពី Mondel Selection Awards​។ ក្នុង​ឆ្នាំ​២០១៩​នេះ យើង​ទទួល​បាន​មេដាយមាស​ដល់​ទៅ​៦»​។

ក្រុមការងារ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ី​តា​លី​នា​ដើមខែ​មិថុនា​ខាង​មុខ​នេះ ដើម្បី​ទទួល​មេដាយមាស​ទាំង​៦​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ