ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ដី​ឡូត៍ទី​៥ របស់​ក្រុមហ៊ុន ខេ​អេ​ច លែ​ន សម្ពោធ​ជា​ផ្លូវការ​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ក្រុមហ៊ុន ខេ​អេ​ច លែ​ន (KH Land…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ក្រុមហ៊ុន ខេ​អេ​ច លែ​ន (KH Land Co.,Ltd) បាន​សម្ពោធ​គម្រោង​ដី​ឡូត៍​ទី​៥ របស់​ខ្លូ​ន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ល្វី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ក្រុមហ៊ុន ខេ​អេ​ច លែ​ន បាន​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទទួល​បាន​លិខិតអនុញ្ញាត​វិនិយោគ អភិវឌ្ឍ​ដី​ឡូ​ត៍​ជា​ច្រើន​គម្រោង​រួច​មក​ហើយ​លើ​ផ្ទៃដី​រាប់​សិប​ហិច​តា ប្រកបដោយ​ភាព​ជោគជ័យ និង​ផ្លែផ្កា​គួរ​ជាទី​មោ​ទ​នៈ ។

នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ដី​ឡូត៍​ទី​៥ នេះ​ផង​ដែរ លោក ថុ​ន បូ​រ៉ា អគ្គនាយក​ក្រុមហ៊ុន ខេ​អេ​ច លែ​ន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​មើលឃើញ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា កំណើនប្រជាជន កំណើន​វិនិយោគ និង​ការ​អភិវឌ្ឍ ដែល​​កំពុង​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង ។

លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​បាន​សិក្សា​វិភាគ​ច្បាស់លាស់ និង​ស៊ីជម្រៅ​ក្នុង​ការ​ជ្រើសរើស​ទីតាំង​ល្អ​ៗ​សម្រាប់​អភិវឌ្ឍ​គម្រោង​ដែល​មាន​ប្រជាជន​រស់នៅ​កុះករ មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង មានការ​អភិវឌ្ឍ​របស់​រដ្ឋ និង​ឯកជន មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្តង់ដា​ខ្ពស់ ។​ល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​បាន​និង​កំពុង​ពង្រីក​ទំហំ​នៃ​ការ​វិនិយោគ​ទៅ​លើ​គម្រោង​ផ្ទះល្វែង បុរី ខុន​ដូ អគារ​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ជាដើម ស្រប​ពេល​ដែល​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ ហើយ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន​ក្នុង​សម័យ​សកលភាវូបណីយកម្ម ។

អគ្គនាយក​ក្រុមហ៊ុន ខេ​អេ​ច លែ​ន បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ អតិថិជន​ជា​ចំបង ផ្តល់​ជូន​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់ មាន​ភាព​ស្មោះត្រង់ មានគុណ​ធម៌ ហើយ​ប្ត​ជ្ញា​ខិតខំ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ ។ ក្រុមហ៊ុន​តែង​រិះរក​យុទ្ធសាស្ត្រ​ថ្មី​ៗ ឈ្នះ​ៗ​សម្រាប់​ផ្តល់​ជូន​អតិថិជន ដើម្បី​រួម​គ្នា​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ ។

ជាមួយនឹង​ការ​សម្ភោ​ធ​គម្រោង​ដី​ឡូត៍​ទី ៥ របស់​ក្រុមហ៊ុន ខេ​អេ​ច លែ​ន នៅ​ទីតាំង​ខាងលើ នឹង​ជួយ​ឲ្យ​តម្លៃ​ដីធ្លី និង​អចល​ទ្រព្យ​នៅ​តំបន់​មួយ​នេះ​នឹង​មាន​តម្លៃ​កើនឡើង​ខ្ពស់​មួយ​កម្រិត​ទៀត​ផង ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ