ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹ​ម ស្រី​និ​ច បញ្ចេញ​រូប​សិច​ស៊ី​ជា​លើក​ដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ថ្មី​វ័យក្មេង ស៊ឹ​ម ស្រី​និ​ច បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ស្រើបស្រាល​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​សិល្បៈ​។ ត្បិត​ត្រឹម​បង្ហាញ​វត្តមាន​សម្តែង​ដែល​តែងខ្លួន​បែប​សាមញ្ញ​ៗ ប៉ុន្តែ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ថ្មី​វ័យក្មេង ស៊ឹ​ម ស្រី​និ​ច បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​បាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ស្រើបស្រាល​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​សិល្បៈ​។

ត្បិត​ត្រឹម​បង្ហាញ​វត្តមាន​សម្តែង​ដែល​តែងខ្លួន​បែប​សាមញ្ញ​ៗ ប៉ុន្តែ ស៊ឹ​ម ស្រី​និ​ច បាន​បញ្ចេញ​រសជាតិ​ថ្មី​ស្ទើរ​មិន​គួ​ឱ្យ​ជឿ​តាម​រយៈ​ការ​ថតរូប​ជាមួយ​តារា​ប្រុស សុខ សាន់​នី បែប​សិច​ស៊ី និង​ស្រើបស្រាល​។ ការ​ថតរូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ការ​ថតរូប​បែប​សិល្បៈ​ប៉ុណ្ណោះ ត្បិត​តារា​ទាំង​ពីរ​ខាងលើ​នេះ​បាន​បង្ហាញ​វត្តមាន​សម្តែង​រួម​គ្នា​នៅ​ក្នុង​រឿង​កញ្ញា​ជើង​ខ្លាំង របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។

តារា​សម្តែង​លោក សាន់​នី បាន​អះអាង​ថា ការ​ថតរូប​បែប​នេះ ជាមួយ​ដៃគូ ស៊ឹ​ម ស្រី​និ​ច គឺ​គ្រាន់​ជា​សិល្បៈ​ប៉ុណ្ណោះ ពោល​គឺ​ចង់​បន្ថែម​រសជាតិ​បែប​ថ្មី​ក្នុង​នាម​ជា​អ្នកសិល្បៈ​។ យ៉ាងណា​ក៏​ដោយ រូបភាព​របស់ ស៊ឹ​ម ស្រី​និ​ច នា​ពេល​នេះ​ក៏​បាន​ទទួល​ការ​លើក​សរសើរ​ពី​ភាព​ស្រស់​ស្អាត​ពី​ទស្សនិកជន​គាំទ្រ​ផង​ដែរ បើ​ទោះបីជា​រូបភាព​នោះ​មាន​ភាព​សិច​ស៊ី​បន្តិច​ក៏​ដោយ​។

តារា​ស្រី​វ័យក្មេង​ជើង​ថ្មី ស៊ឹ​ម ស្រី​និ​ច កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ត្រូវ​បាន​គ្រប់​ផលិតកម្ម​ភាពយន្ត​សំឡឹង​ឃើញ​ថា នាង​នឹង​ក្លាយជា​គ្រាប់ពេជ្រ​ថ្មី​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​ជាមួយ​ទេព​កោសល្យ​សម្ដែង​មិនធម្មតា​។ តារា​រូប​នេះ​តែង​បាន​បង្ហាញខ្លួន​សម្តែង​តាម​រយៈ​ភាពយន្ត និង​បទ​ចម្រៀង​ជា​បន្តបន្ទាប់ ជា​ពិសេស​ភាព​យន្ត​ខ្នាត​ខ្លី​បែប​អប់រំ​ដែល​នាង​បាន​ចូលរួម​សម្តែង​មាន​ចំណងជើង​ថា «​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​» មានការ​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ