ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid នឹក Ronaldo ក្រោយ​ពេល​មិន​បាន​ឈ្នះ​ពាន​មួយ​សោះ​ក្នុង​រដូវ​កាល​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស និង ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៨…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស និង ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៨ កីឡាករ Luka Modric បាន​ប្រាប់​ថា Real Madrid ទាំងមូល​នឹក Cristiano Ronaldo យ៉ាង​ខ្លាំង ។

ក្រោយ​ពី​រដូវ​កាល 2018-19 ឈាន​ដល់ទី​បញ្ចប់ Real Madrid ភ្ញាក់ខ្លួន​ព្រឺ​ត ព្រោះតែ​មិន​បាន​ឈ្នះ​ពាន​មួយ​សោះ ។ Modric បាន​សារភាព​ថា រូបគេ និង​មិត្ត​រួម​ក្រុម​នៅ Real Madrid សុទ្ធតែ​នឹក Ronaldo ហើយ​ការ​ចាកចេញ​របស់​គេ ពិតជា​ធ្វើ​ឱ្យ Real Madrid លេង​មិន​បាន​ល្អ​ដូច​មុន ។

Luka បាន​និយាយ​នៅ​លើ​ទូរទស្សន៍ KTV ថា ៖«Cristiano​? ពិត​ណាស់​! គេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ។ ខ្ញុំ​នឹក​គេ​ណាស់ ហើយ Real Madrid ក៏​នឹក​គេ​ដែរ ។ គេ​ចង់​សាក​អ្វី​ថ្មី​ៗ ហើយ​ខ្ញុំ​តែងតែ​ជូនពរ​គេ​ជា​និច្ច ។ ម្តងទៀត ពួក​យើង​ទាំងអស់​គ្នា​នឹក​គេ​ពិតមែន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ជួយ​ក្លិប​សេះបង្កង់ Juventus ឱ្យ​ឈ្នះ​ពាន​ពីរ​នៅ​រដូវ​កាល​នេះ ដែល​មួយ​គឺជា Serie A និង មួយទៀត​គឺ Supercoppa Italiana ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ