ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើទានចំពោះអ្នកទ័លក្របានផលមិនចាញ់ព្រះសង្ឃឡើយ

4 ឆ្នាំ មុន

អានិសង្ស​នៃ​ផល​ទាន​នឹង​លើក​កិត្តិយស​បុគ្គល​ឱ្យ​អង់អាច​ក្លៀវក្លា​ក្នុង​ជំនុំ​ប្រជុំ​មនុស្ស និង​ជា​អ្នក​មិន​សំយុងមុខ​ចុះ​ក្នុង​ចំណោម​មហាជន ។ នេះ​ជា​អានិសង្ស​នៃ​ការ​ធ្វើ​ទាន​ឱ្យ​ផល​ទាន់​ភ្នែក​ភ្លាម​ៗ៖ ១-​អ្នក​ធ្វើ​ទាន​រមែង​បានជា​ទីស្រឡាញ់​រាប់អាន​នៃ​ជន​ជា​ច្រើន ២-​បណ្ឌិត​អ្នកប្រាជ្ញ​តែង​ចូល​ចិត្ត​រាប់រក​នូវ​បុគ្គល​អ្នកមាន​ចិត្ត​បុណ្យ ៣-​ដោយ​អំណាច​នៃ​ផល​ទាន​ទល់​ទ្រ​ឱ្យ​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ល្បី​ទៅ​គ្រប់​ទិស​ទី ៤-​រមែង​ជា​អ្នក​ក្លៀវក្លា​ទៅ​កាន់​ទីប្រជុំ​នៃ​ជន​ទាំងឡាយ ៥-​អ្នក​បរិច្ចាគ​ទាន​លុះ​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​សុគតិភព​ទេវលោក…

អានិសង្ស​នៃ​ផល​ទាន​នឹង​លើក​កិត្តិយស​បុគ្គល​ឱ្យ​អង់អាច​ក្លៀវក្លា​ក្នុង​ជំនុំ​ប្រជុំ​មនុស្ស និង​ជា​អ្នក​មិន​សំយុងមុខ​ចុះ​ក្នុង​ចំណោម​មហាជន ។ នេះ​ជា​អានិសង្ស​នៃ​ការ​ធ្វើ​ទាន​ឱ្យ​ផល​ទាន់​ភ្នែក​ភ្លាម​ៗ៖

១-​អ្នក​ធ្វើ​ទាន​រមែង​បានជា​ទីស្រឡាញ់​រាប់អាន​នៃ​ជន​ជា​ច្រើន

២-​បណ្ឌិត​អ្នកប្រាជ្ញ​តែង​ចូល​ចិត្ត​រាប់រក​នូវ​បុគ្គល​អ្នកមាន​ចិត្ត​បុណ្យ

៣-​ដោយ​អំណាច​នៃ​ផល​ទាន​ទល់​ទ្រ​ឱ្យ​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ល្បី​ទៅ​គ្រប់​ទិស​ទី

៤-​រមែង​ជា​អ្នក​ក្លៀវក្លា​ទៅ​កាន់​ទីប្រជុំ​នៃ​ជន​ទាំងឡាយ

៥-​អ្នក​បរិច្ចាគ​ទាន​លុះ​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​សុគតិភព​ទេវលោក ។

ទោះជា​យ៉ាងណា ទាន​ដែល​ធ្វើ​ទៅ​បាន​ផល​ច្រើន គឺ​ធ្វើ​ទាន​ចំពោះ​អ្នក​ក្រីក្រ ជន​ទុរគត ជន​ចាស់ជរា អ្នក​ដែ​ល​កំពុង​ស្រេកឃ្លាន​អាហារ ព្រោះ​អ្នក​ទាំង​អស់នេះ​មានចិត្ត​ត្រេកអរ​នឹង​ទាន​របស់​សប្បុរស​ខ្លាំងក្លា​ណាស់ ធ្វើ​ទាន​បែប​នេះ​ហើយ​ដែល​លោក​ចាត់​ថា ជា​ទាន​មាន​ន័យ​ជ្រៅ ជា​ទាន​បាន​ផល​មិន​ចាញ់​នឹង​ព្រះសង្ឃ​ឡើយ ។

ធ្វើ​ទាន​ចំពោះ​ជន​ទាំង​អម្បាល​នោះ​នឹង​បាន​ផល​ច្រើន​ហុច​ឱ្យ​ភ្លាម​ៗ​ក្នុង​បច្ចុប្បន្ន​ជាតិ ពោល​គឺ​កេរ្តិ៍ឈ្មោះ​ពីរោះពិសា​ផ្សាយ​ទៅ​ដ៏​ទូលំទូលាយ ។