ជំនាន់​ក្រោយ​ឱ្យ​ដឹង ! បា​រ៉ា​ក់ អូ​បា​ម៉ា ដាក់​ប៉ុន្មាន​ម៉ាត់​រឿង Messi មិន​អាច​ជួយ​អា​ហ្ស​ង់​ទី​ន


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយ​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​មិន​អាច​ឈ្នះ​ពាន World Cup នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ បើ​ទោះបីជា​មាន​ជើង​ខ្លាំង Lionel Messi ក៏​ព្រោះតែ​ពួក​គេ​លេង​មិន​បាន​ស្រុះគ្នា​ជា​ក្រុម ។

អ្នកនយោបាយ​អាយុ​៥៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​សន្និសីទ EXMA នៅ Bogota ដែល​ជា​ករណី​កម្រ​ណាស់​ពេល​លោក​និយាយ​ពី​រឿង​បាល់ទាត់ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖«​បើ​ទោះបីជា​ម្នាក់​នោះ​គឺជា​មនុស្ស ដែល​គ្រប់​គ្នា​គិត​ថា ខ្លាំង​ប៉ុនណា​ក៏​ដោយ ក៏​គេ​ត្រូវការ​អភិវឌ្ឍ​ខ្លួន​ជាមួយនឹង​មនុស្ស​ផ្សេង​ៗ​ទៀត​ដែរ​»​។

អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​កាន់​តំណែង​ពីរ​អាណត្តិ​ជាប់​គ្នា​រូប​នេះ​បាន​បន្ត​ថា ៖«​នៅ​អា​ហ្ស​ង់​ទី​ន បើ​ទោះបីជា Messi អស្ចារ្យ​យ៉ាងណា​ក៏​ដោយ ពួក​គេ​នៅ​តែ​មាន​បញ្ហា​មិន​អាច​ឈ្នះ​ពាន World Cup ដដែល ។ យោបល់​របស់ខ្ញុំ​ទៅ​ដល់​យុវជន​ទាំងអស់​គ្នា​គឺ យើង​ត្រូវ​តែ​ដឹង​ថា មាន​មនុស្ស​ខ្លាំង​ៗ​តិច​ណាស់ ដែល​ធ្វើ​ការងារ​ធំ​បាន​ដោយ​ពឹង​តែ​ម្នាក់ឯង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ឱ្យ​យោបល់​របស់​លោក អូ​បា​ម៉ា គឺ​សម្រាប់ Messi ត្រៀមខ្លួន​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​នៅ​ខែ​ក្រោយ យក​ពាន Copa America ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ