ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេរ៉ាសុវត្ថិភាពបង្ហាញ​សកម្មភាពចោរ​គាស់​​…​តែមាស​ជាង​៣គីឡូ​ អាចបំប៉ោង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ គ្រឿងអលង្ការ​ជា​មាស​ចំនួន​ជាង​៣​គីឡូក្រាម​ ដែលត្រូវ​បាន​ក្រុម​ចោរ​ចូល​លួច​យក​ដោយ​សុវត្ថិភាព​ដោយ​​គ្មាន​ការ​រំខាននោះ ខណៈត្រូវបាន​សមត្ថកិច្ច​ស្រុក​សំរោង​​និយាយ​ថា ​នេះ​ជា​ការ​និយាយ​បំប៉ោង​អំពី​ចំនួន​មាស​ដែល​ចោ​គាស់​យក​ទៅ ។ សេចក្តីរាយការណ៍បន្តថា ​ ​​ផ្ទះ​ដែល​ត្រូវ​ចោ​ចូល​គាស់​យក​មាស​នេះ…

ខេត្តតាកែវ ៖ គ្រឿងអលង្ការ​ជា​មាស​ចំនួន​ជាង​៣​គីឡូក្រាម​ ដែលត្រូវ​បាន​ក្រុម​ចោរ​ចូល​លួច​យក​ដោយ​សុវត្ថិភាព​ដោយ​​គ្មាន​ការ​រំខាននោះ ខណៈត្រូវបាន​សមត្ថកិច្ច​ស្រុក​សំរោង​​និយាយ​ថា ​នេះ​ជា​ការ​និយាយ​បំប៉ោង​អំពី​ចំនួន​មាស​ដែល​ចោ​គាស់​យក​ទៅ ។

សេចក្តីរាយការណ៍បន្តថា ​ ​​ផ្ទះ​ដែល​ត្រូវ​ចោ​ចូល​គាស់​យក​មាស​នេះ ស្ថិត​ចំណុច​ភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​ ។ ម្ចាស់ផ្ទះខាងលើមាន​​ឈ្មោះ​នាង ឈាង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​មាស​និង​ប្តូរ​ប្រាក់​ ​ដោយគាត់អះអាងថា គ្រឿងមាស​ត្រូវ​​ចោរគាស់យក​​បាត់បង់អស់​​ចំនួន​៣,៥​គីឡូ​ក្រាម​ឯណោះ ។

លោក​អធិការ​នគរបាល​ស្រុកក៏​បាន​ឱ្យ​​ជន​រង​គ្រោះ​បង្ហាញ​ពី​កាមេរ៉ាសុវត្ថិភាព ក៏ឃើញ​ក្រុម​ចោរ​ចូល​ធ្វើ​សកម្មភាព​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០១៩​ មែន ដោយ​ដំបូង​ពួក​គេ​ចាប់​កាត់​ចំរឹង​ប​ង្អូ​ត​ផ្ទះ ​ហើយ​ចូល​ទៅ​ទម្លុះទូ​ទុក​មាស​និង​លុយ​ក្នុងផ្ទះ​ប្រមូល​យក​គ្មាន​សល់ រួច​ក៏​បាន​ចេញ​ក្រៅ​គេចខ្លួន​បាត់​តែ​ម្តង​។

លោក​មឿង សា​រន អធិការ​នគរបាល​ស្រុក​សំរោង​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ​ឧសភា នេះ កម្លាំង​ស្រុក​ និងព្រហ្ម​ទ​ណ្ទ​ខេត្ត​បាន​សហការ​គ្នា​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ជនសង្ស័យ​ហើយ ព្រោះ​មាន​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុ​វត្ថិភាពមាន​​ស្រាប់​​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។​​

អត្ថបទសរសេរ ដោយ