ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ម៉េ​ស ! អ្នក​វិទ្យាសាស្ត្រ​ប្រើ «​ឈើ​» ជំនួស​ម៉ាស៊ីនត្រជាក់

4 ឆ្នាំ មុន

ឥឡូវនេះ​អ្នក​វិទ្យាសាស្ដ្រ​បាន​រក​ឃើញ​វិធី​ប្រើ​រចនាសម្ព័ន្ធ​តូច​ៗ​ទាំងនោះ​ដើម្បី​យក​មក​រក្សា​លំនៅ​ដ្ឋា​ន​ឱ្យ​មាន​ភាព​ត្រជាក់ ។ អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Maryland និង​សាកលវិទ្យាល័យ Colorado Boulder និយាយ​ថា វត្ថុធាតុដើម​នេះ​អាច​សន្សំ​បាន ២០%…

ឥឡូវនេះ​អ្នក​វិទ្យាសាស្ដ្រ​បាន​រក​ឃើញ​វិធី​ប្រើ​រចនាសម្ព័ន្ធ​តូច​ៗ​ទាំងនោះ​ដើម្បី​យក​មក​រក្សា​លំនៅ​ដ្ឋា​ន​ឱ្យ​មាន​ភាព​ត្រជាក់ ។ អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Maryland និង​សាកលវិទ្យាល័យ Colorado Boulder និយាយ​ថា វត្ថុធាតុដើម​នេះ​អាច​សន្សំ​បាន ២០% ពី​ការ​ចំណាយ​ថ្លៃ​ភ្លើង​ទៅ​លើ​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ។

សារព័ត៌មាន slashgear បានឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​យក​ប្រយោជន៍​ពី​សារធាតុ Cellulose Nanofibers និង​អង្គធាតុ​សរសៃឈាម​ធម្មជាតិ​នៅ​ក្នុង​ឈើ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ក្នុង​របៀប​មួយ​ដោយ​បង្កើត​លក្ខណៈសម្បត្តិ​អុ​ប​ទិ​ក​នៅ​ក្នុង​សម្ភារៈ​ដែល​អាច​បញ្ចេញ​កំ​ដៅ​ឱ្យ​ចេញ​ឆ្ងាយ ។

បន្ទាប់​ពី​ធ្វើ​ពិសោធ​ជា​ច្រើន​ដំណាក់កាល​រួច​មក​ជា​លទ្ធផល​គឺ​វត្ថុធាតុដើម​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​សាងសង់​ដំបូល​ដោយ​វា​អាច​បឺត​កំ​ដៅ​ចេញពី​អគារ ហើយ​លក្ខណៈសម្បត្តិ​នៃ​ការ​បណ្ដេញ​កំ​ដៅ​នេះ​មិន​តម្រូវ​ឱ្យ​ប្រើ​អគ្គី​ស​នី​នោះ​ទេ ។

ការ​ធ្វើតេស្ត​នៅ​ពេល​ថ្ងៃ​ក្តៅ និង​ពោរពេញ​ទៅ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​បង្ហាញ​ថា​ឈើ​ត្រជាក់​ស្ថិត​នៅ​ពី ៥-៦ អង្សា​ហ្វា​រិ​ន​ហៃ (Fahrenheit) ទោះជា​នៅ​ក្នុង​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង​បំផុត​ក៏​ដោយ ។ វា​ត្រជាក់​ជាងឈើ​ធម្មជាតិ​រហូត​ដល់​ទៅ ១២ ដឺ​ក្រេ​ឯណោះ តែទោះជា​យ៉ាងណា​ក៏​ដោយ​មិន​មានការ​ចង្អុលបង្ហាញ​ថា​តើ​នៅ​ពេល​ណា​ដែល​ប្រភេទ​ឈើ​នេះ​អាច​ត្រៀមខ្លួន​សម្រាប់​ដាក់​ឱ្យ​ប្រើប្រាស់​នោះ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ