ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោច​ចិត្ត​ណាស់​! សម្តី​ជីដូន​រៀបរាប់​ពី​ចៅ​កើត​ជំងឺ​ដ៏​សាហា.វ​មុន​ពេល​បញ្ចប់ជីវិត

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​កើត​ជំងឺមហារីក​មាត់​ជា​ច្រើន​ខែ រហូត​ដល់​៣​ចុងខែ​ក្រោយ​នេះ​ជំងឺ​ធ្វើទុក្ខ​ឈឺ​កាន់តែ​ខ្លាំង ហូប​អ្វី​មិន​បាន​ក៏​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ខណៈ​ឪពុក​ម្តាយ​មិន​នៅផ្ទះ លុះ​ម្តា​យមក​ដល់​បាត់​កូន​ខំ​ដើរ​ក៏​ឃើញ​កូន​ចង​.​ក​សម្លាប់​ខ្លួន​ស្រែក​ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​កើត​ជំងឺមហារីក​មាត់​ជា​ច្រើន​ខែ រហូត​ដល់​៣​ចុងខែ​ក្រោយ​នេះ​ជំងឺ​ធ្វើទុក្ខ​ឈឺ​កាន់តែ​ខ្លាំង ហូប​អ្វី​មិន​បាន​ក៏​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ខណៈ​ឪពុក​ម្តាយ​មិន​នៅផ្ទះ លុះ​ម្តា​យមក​ដល់​បាត់​កូន​ខំ​ដើរ​ក៏​ឃើញ​កូន​ចង​.​ក​សម្លាប់​ខ្លួន​ស្រែក​ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សេង បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ជំងឺមហារីក​ក្នុង​មាត់​ដំណាក់កាល​ធ្ងន់ធ្ងរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​ពី​ជា​ជីដូន​បង្កើត​របស់​ជន​រង​គ្រោះ​អាយុ​៧៥​ឆ្នាំ បញ្ជាក់​ថា មុន​កើតហេតុ គាត់​កំពុង​នៅផ្ទះ​ចម្ងាយ​ពី​ផ្ទះ​សព​ប្រហែល​៣៥​ម៉ែត្រ ពេល​នោះ​ចៅ​របស់​គាត់​នៅផ្ទះ​ម្នាក់ឯង ឪពុក​ទៅ​ស្រែ ម្ដាយ​ទៅ​ក្រៅ លុះដល់​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​គាត់​លឺ​សំឡេង​ស្រែក​របស់​ម្ដាយ​សព​ថា «​បាត់​កូន​» ឮ​ដូច្នេះ​រូប​គាត់​ជា​ជីដូន​ក៏​ចេញ​ទៅ​ជួយ​រក ស្រាប់តែ​ប្រទះ​ឃើញ​ចៅ​ចង​.​ក​ព្យួរ​នៅ​ក្នុង​រោង​បាយ​ក្បែរ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​។

លោកយាយ​បន្ត​ថា ចៅ​របស់​ខ្លួន​មាន​ជំងឺមហារីក​រយ​:​ពេល​១៥​ខែ​មក​ហើយ នៅ​៣​ខែ​ចុង​ក្រោយ​នេះ វា​ឈឺ​មាត់​រកតែ​ហូប​បាយ​មិនកើត ដោយសារ​តែ​មហារីក​ធ្វើទុក្ខ​រីក​កាន់តែ​ធំ​ឡើង​ៗ ធ្វើ​ឲ្យ​ជិត​មាត់​រកតែ​ហូប​បាយ​ទឹក នំចំណី​មិន​បាន យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​ចៅ​គាត់​កាន់តែ​ស្គម​ទៅ គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត​។ ពួក​គាត់​ខំ​រក​គ្រូពេទ្យ​ផង គ្រូខ្មែរ​ផង​ក៏​ព្យាបាល​មិនជា ប្រហែលជា​ជំងឺ​នេះ​ធ្វើទុក្ខ​ឈឺ​ខ្លាំង​ណាស់​ហើយ បានជា​ចៅ​គាត់​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​វិធី​នេះ​ទៅ​។

ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​សហការ​ជាមួយ​ប៉ុស្តិ៍ និង​រដ្ឋអំណាច​ភូមិ ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​ឃើញ​ថា នៅ​លើ​ដងខ្លួន​សព​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ចំពោះ​មូលហេតុ ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ដោយ​មហារីក​ដុះ​សាច់​ពេញមាត់​មិន​អាច​ហូប​អាហារ​បាន ក្រោយ​ពេល​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ