ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ដ៏​ធំ​របស់​ជប៉ុន​ប្តេជ្ញា​កៀ​គរ​អ្នក​វិ​ន​យោគ​ទុន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​ធនាគារ​ដ៏​ធំ​របស់​ជប៉ុន​បាន​ប្តេជ្ញា​កៀរគ​អ្នក​វិនិយោគ​ជប៉ុន​ឲ្យ​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែម​ទៀត ។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​លោក សេ​ជី អ៊ី​ម៉ៃ…

រាជធានី​ភ្នំពេញ ៖ តំណាង​ធនាគារ​ដ៏​ធំ​របស់​ជប៉ុន​បាន​ប្តេជ្ញា​កៀរគ​អ្នក​វិនិយោគ​ជប៉ុន​ឲ្យ​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែម​ទៀត ។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​លោក សេ​ជី អ៊ី​ម៉ៃ Seiji Imai ប្រធាន​ផ្នែក​សាជីវកម្ម​ទូ​ទាំង​សាកលលោក​របស់​មី​ហ្ស​ហ្វា​យ​នែ​ន និង​ជា​អនុប្រធាន​ធនាគារ​មី​ហ្ស៊ូ​ហូ ។

យោង​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​សម្តេច​តេ​ជោ នា​រសៀល​ថ្ងៃ​ទី​២៩ ឧសភា​នេះ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ​លោក​អនុប្រធាន​ធនាគារ​ក៏​បាន​អរគុណ​សម្តេច​ដែល​ឲ្យ​រូប​លោក​ផ្ទាល់ និង​សហការី​ចូល​ជួប​សំដែង​ការ​គួរសម​នា​ពេល​នេះ ។ លោក​បាន​ជម្រាបសួរ​ជូន​សម្ដេច​ថា នៅ​ឆ្នាំ​២០១៣ ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច ក្នុង​ការ​បង្កើត​ការិយាល័យ​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​បើក​ធនាគារ​មី​ហ្ស៊ូ​ហូ ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្ដង ។

លោក​ក៏​បាន​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ​ធនាគារ​របស់​លោក​បាន​ប្រតិបត្តិការ​ពីរ​ឆ្នាំ​មក​ហើយ ដូច្នេះ​លោក​បាន​គូសបញ្ជាក់​ថា គាត់​ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ញៀវ​របស់​ធនាគារ ជា​ពិសេស​ពី​ប្រទេស​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ហើយ​នៅ​ក្នុងថ្ងៃនេះ គឺ​លោក​នឹង​ខិតខំ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដទៃ​ទៀត​ឲ្យ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ធនាគារ​របស់​លោក​នឹង​ចាប់ផ្ដើម​ធ្វើការ​ពី​ទីក្រុង​តូ​ក្យូ ទៅ​ទីក្រុង​ភ្នំពេញ​តែ​ម្ដង ដោយ​មិន​ឆ្លងកាត់​ទីក្រុង​បាងកក​នោះ​ទេ ។

លោក​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​សហការ​រៀបចំ​ក្នុង​សិក្ខាសាលា​កាលពី​ព្រឹក​មិ​ញ​នេះ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បរិយាកាស​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រសាសន៍​សំខាន់​របស់​សម្តេច​តេ​ជោ ។ លោក សេ​ជី អ៊ី​ម៉ៃ បាន​មាន​ប្រសាសន៍​ថា អ្នក​វិនិយោគ​ជប៉ុន មានការ​ចាប់អារម្មណ៍​ប្រទេស​កម្ពុជា​ច្រើន ហើយ​ជា​ពិសេស​អ្នក​វិនិយោគ​មួយ​ចំនួន​ក៏​បាន​ឥណទាន​ពី​ធនាគារ​របស់​គាត់​ផង​ដែរ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ស្វាគមន៍ និង​ចង់​ឲ្យ​ធនាគារ​នេះ​មានការ​បណ្ដាក់ទុន​ដោយ​ធ្វើការ​ផ្ទាល់​ពី​ទីក្រុង​តូ​ក្យូ​ទៅ​ទីក្រុង​ភ្នំពេញ ដោយ​មិនបាច់​ឆ្លងកាត់​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​សម្ដេច​បាន​សម្រេច​មក​ប្រទេស​ជប៉ុន​នេះ​មុន​មួយ​ថ្ងៃ​នៃ​សន្និសីទ​អន្តរជាតិ​ទី​២៥ ស្តី​ពី​អនាគត​អាស៊ី ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​សារៈសំខាន់​នេះ ។

សម្តេច​តេ​ជោ បាន​គេ​ចាត់​ទុក​ថា ជា​ការ​ជោគជ័យ​មិន​ត្រឹមតែ​ជាមួយ​ប្រទេស​ចិន​ជាមួយ​កូរ៉េ​នោះ​ទេ គឺ​ក៏​ជា​ជប៉ុន​ផង​ដែរ ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ជប៉ុន​នៅ​តែ​មាន​សក្កា​នុ​ពល​ច្រើន​បន្ថែម​ទៀត ដូច្នេះ​ហើយ​សូម​ឲ្យ​ធនាគារ​បន្ត​ផ្ដល់​ឥណទាន​ដល់​ក្រុមហ៊ុន​ដែល​អាច​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុមហ៊ុន​ដែល​ផលិត និង​កែ​ច្នៃ​ផលិតផល​វត្ថុធាតុដើម​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​នេះ គឺជា​អ្វី​ដែល​សម្ដេច​ចង់​ឃើញ​ឲ្យ​មានការ​នាំ​ចេញ​ឲ្យ​បាន​ច្រើន​ពី​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ