ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស ឈ្នះ​មេដាយ​មាស​​បញ្ជាក់​ពី​គុណភាព​ចំនួន​៦​ពី Monde Selection Awards ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឈ្នះ​មេដាយមាស​បញ្ជាក់​ពី​គុណភាព​ចំនួន​៦​ពី Monde Selection Awards 2019…

រាជធានី​ភ្នំពេញ ​៖ ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឈ្នះ​មេដាយមាស​បញ្ជាក់​ពី​គុណភាព​ចំនួន​៦​ពី Monde Selection Awards 2019 បន្ទាប់​ពី​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ដ៏​ហ្មត់​ចត់​ដោយ​អ្នកជំនាញ​អន្តរជាតិ​។

ការ​វាយតម្លៃ​របស់​អ្នកជំនាញ​ក្នុង​វិស័យ​ស្រា​បៀរ​ និង​ភេសជ្ជៈ​នៅ​សហគមន៍​អុី​រ៉ុ​ប ផ្តោត​សំខាន់​លើ​កត្តា​បួន​ធំ​ៗ រួម​​មាន រសជាតិ វត្ថុធាតុដើម ការ​វេច​ខ្ចប់ និង​ការ​ធ្វើតេស្ត​សារធាតុ​គីមី​ក្នុង​មន្ទីរពិសោធន៍​។

ផលិតផល​ដែល​ទទួល​បាន​មេដាយមាស​រួម​មាន ស្រា​បៀរ​កម្ពុជា ស្រា​បៀរ Barrley Black អុិ​ច​ស្ត្រា​ស្តោ​ត ទឹកក្រូច​អាយ​ស៍​កូ​ឡា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ក្រូចឆ្មា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ផ្លែ​ឈើ​ចំរុះ ទឹក​ផ្លែ​ឈើ​ជូ​ប​រសជាតិ​គូលែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៨ ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឈ្នះ​មេដាយមាស​ចំនួន​៤​ពី Monde Selection Awards 2018 ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ