ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកចម្រៀង​វ័យក្មេង​ថៃ ឥឡូវ​ធំ​ពេញវ័យហើយ​សង្ហា​អស់ទាស់

4 ឆ្នាំ មុន

ជឿ​ថា​មនុស្ស​ជា​ច្រើន​បានឮ​ឈ្មោះ​របស់ Min Kamikaze ឬ Min Yongsuwimon អាច​នឹង​ចាំ​បាន​ខ្លះ​តាម​រយៈ​បទ “After Love” ឬ…

ជឿ​ថា​មនុស្ស​ជា​ច្រើន​បានឮ​ឈ្មោះ​របស់ Min Kamikaze ឬ Min Yongsuwimon អាច​នឹង​ចាំ​បាន​ខ្លះ​តាម​រយៈ​បទ “After Love” ឬ “Just a Friend” ជាដើម ព្រោះ​អ្នកចម្រៀង​ក្មេង​រូប​នេះ មាន​សមត្ថភាព​ទាំង​ច្រៀង​និង​រាំ​បែប​លើស​អាយុ​ខ្លួន​។ Min ទាំង​ពូកែ ទាំង​សង្ហា បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ស្គាល់​លោក​តាំងពីវ័យក្មេង ដែល​ពេល​នេះ​បាន​ប្រឡង​ជាប់​ចូល​រៀន​ពេទ្យ នៅ​សាកលវិទ្យាល័យ​ម៉ៈ​ហ៊ិ​ដុន តាំងពី​អាយុ ១៦ ឆ្នាំ​ទៀត​ផង​។

កំលោះ Min បាន​ផ្អាក​ពី​សិល្បៈ​នោះ បច្ចុប្បន្ន​មាន​វ័យ ២០ ឆ្នាំ លោក​មាន​រូប​សង្ហា មើល​មុខមាត់​ដូចនឹង​តារា​កូរ៉េ ដែល​នឹង​ក្លាយជា​អនាគត​គ្រូពេទ្យ​ឆាប់​ៗ ហើយ​ជឿ​ថា​លោក​ក្លាយជា​គ្រូពេទ្យ​ពេល​ណា ពេល​នោះ​អ្នកជំងឺ​នារី​ៗ នឹង​ដង្ហែ​គ្នា​មក​ព្យាបាល​ជាមួយ​គ្រូពេទ្យ​សង្ហា​នេះ​ជា​មិន​ខាន​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ