ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ថៃ​៖ សហរដ្ឋអាមេរិក​មិន​ដាក់​ពន្ធ​លើ​ការ​នាំ​ចេញ​យានយន្ត​ទេ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ២៧​ខែឧសភា​កន្លង​មក​ថា ការ​នាំ​ចេញ​យានយន្ត និង​គ្រឿង​យានយន្ត​របស់​ប្រទេស​ថៃ​មិន​អាច​ជួបនឹង​ពន្ធ​ពី​សហរដ្ឋអាមេរិក​ទេ​ព្រោះ​តម្លៃ​នៃ​ការ​នាំ​ចេញ​មិន​មាន​ច្រើន​ទេ​។ លោកស្រី…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ២៧​ខែឧសភា​កន្លង​មក​ថា ការ​នាំ​ចេញ​យានយន្ត និង​គ្រឿង​យានយន្ត​របស់​ប្រទេស​ថៃ​មិន​អាច​ជួបនឹង​ពន្ធ​ពី​សហរដ្ឋអាមេរិក​ទេ​ព្រោះ​តម្លៃ​នៃ​ការ​នាំ​ចេញ​មិន​មាន​ច្រើន​ទេ​។

លោកស្រី Auramon Supthaweethum ដែល​ជា​ប្រធាន​គ្រប់គ្រង​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​បាន​និយាយ​ថា ការ​នាំ​ចេញ​យានយន្ត​របស់​ប្រទេស​ថៃ​ស្មើ​តែ​០.១​នៃ​ទីផ្សារ​សរុប​ទេ ឬ​ស្មើ ២៣១​លាន​ដុល្លារ ក្នុង​ចំណោម​យានយន្ត ២០៨​ប៊ី​លាន​ដុល្លារ​ដែល​សហរដ្ឋអាមេរិក​នាំ​ចូល​ក្នុង​ឆ្នាំ ២០១៨​។
ការ​នាំ​ចេញ​គ្រឿង​យានយន្ត​ថៃ​ដែល​មិន​គិត​ផលិតផល​ជ័រ​វិញ​ស្មើ​តែ​០.៩% ឬ​១.៣​ប៊ី​លាន​ដុល្លារ​នៃ​ការ​នាំ​ចូល​សរុប​របស់​អា​មេ​រិ​ក​ដែល​ស្មើ ១៣៩​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​ទី ២៣​ខែឧសភា​ឆ្នំ​ឫ ២០១៨ កន្លង​មកនេះ ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ការ​នាំ​ចូល​យានយន្ត​និង​គ្រឿង​យានយន្ត​។ ការ​ស៊ើបអង្កេត​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​ដែកថែប​និង​អាលុយមីញ៉ូម​ដែល​បង្ក​ឲ្យ​មានការ​បង្កើន​ពន្ធ​ដែកថែប​ដល់ ២៥%​និង​អាលុយមីញ៉ូម​ដល់ ១០%​កាលពី​ឆ្នាំ​មុន​។ ការ​ស៊ើបអង្កេត​ថ្មី​នេះ​នឹង​វាយតម្លៃ​ថា​តើ​ការ​នាំ​ចូល​យានយន្ត​និង​គ្រឿង​យានយន្ត​ផ្តល់​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ​ឬទេ​។

សហរដ្ឋអាមេរិក​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​និង​ផ្តល់​ហោ​ប​ល់​ដល់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ហើយ​។ លោកស្រី Auramon បាន​បន្ថែម​ថា​លោក​ប្រធានាធិបតី​ត្រាំ​បាន​បញ្ជា​ដល់​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ឲ្យ​ចរចា​ជាមួយនឹង​សហភាព​អ៊ឺ​រ៉ុ​ប ជប៉ុន និង​ប្រទេស​ដទៃ​ដើម្បី​កាត់​បន្ថយ ឬ​ដាក់​កម្រិត​លើ​ការ​នាំ​ចេញ​យានយន្ត​និង​គ្រឿង​យានយន្ត រួច​រាយការណ៍​ប្រាប់​លោក​វិញ​ក្នុង​រយៈពេល​១៨០​ថ្ងៃមុន​ពេល​ពន្ធ​ត្រូវ​បាន​បង្កើន​ពី​១០%​ទៅ​២៥%​។

អ្នកស្រី​បាន​បន្ថែម​ថា “​ខណៈ​ដែល​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​កំពុង​តែ​ចរចា​ជាមួយនឹង​ប្រទេស​ដែល​ជា​គោលដៅ ប្រទេស​ថៃ​ត្រូវ​តែ​តាមដាន​ស្ថាន​ការ​យ៉ាង​ដិត​ដល់​។ ពួក​យើង​គិត​ថា​ប្រទេស​ថៃ​មិន​អាច​ធ្លាក់​ក្នុង​បញ្ជី​ពន្ធ​ទេ​” ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ