កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ចំបាប់​ និង​កាយ​សម្ព័ន្ធ​​6​រូប​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន


រា​ជ​ធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​ជម្រើស ជាតិ​កីឡា​ចំបាប់​និង​កាយសម្ព័ន្ធ​ចំនួន​៦​រូប​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ដឹកនាំ​ដោយ​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​សាធា​រណៈរដ្ឋ​ប្រជាមានិត​ចិន ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្រិត​សមត្ថភាព​អត្ត​ព​លិ​ក​កម្ពុជា នៅ​ទាប​ជាងគេ​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ។ លោក​គិត​ថា ចិន​គឺជា​ប្រទេស​មួយ​ដែល​ខ្លាំង​ជាងគេ​លើ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ ហើយ​កីឡា​ចំបាប់​ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ ដូច្នេះ​ហើយ​ទើប​លោក​ជ្រើស​យក​ប្រទេស​ចិន​សម្រាប់​ធ្វើការ​ហ្វឹកហាត់​តែ​ម្ដង​ទៅ ។ លោក​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​​២០១៧​កន្លង​ទៅ កីឡា​កាយសម្ព័ន្ធ​របស់​យើង​ក៏​ធ្លាប់​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ដែរ ជា​លទ្ធផល​ឃើញ​ថា​មានការ​រីក​ចម្រើន​ខ្លាំង​ខុស​គ្នា​មុន​ពេល​មិន​ទាន់​ទៅ​ហ្វឹកហាត់​។​ដូច្នេះ​សម្រាប់​ការ​ទៅ​ហ្វឹកហាត់​លើក​នេះ​លោក​សង្ឃឹមថា នឹង​មានការ​ប្រែប្រួល​ច្រើន ព្រោះ​ជា​ការ​ហ្វឹកហាត់​មាន​លក្ខណៈ​ស្តង់ដា​ត្រឹមត្រូវ ។​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​យើង​រួម​ផ្សំ​ទៅ​នឹង​ជំនួយ​ពី​គ្រូ​ថែម​ទៀត ទើប​សម្រេច​ដល់​គោលដៅ​។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា រយៈពេល​១​ខែ​ខាង​មុខ​នេះ កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក លើ​ប្រភេទ​កីឡា​ជា​ច្រើន​ដែល​មាន​ជាង​១០០​នាក់ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន​។

នៅ​ឆ្នាំ​ក្រោយ​យើង​ធ្វើ​យ៉ាងណា​ត្រូវ​បញ្ជូន​ឱ្យ​បាន​ពាក់កណ្ដាល​នៃ​អត្ត​ព​លិ​ក​ជម្រើសជាតិ ខណៈ​ពេល​ដែល​​កម្ពុជា​ត្រៀម​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៧០០​នាក់​សម្រាប់​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ទាំង​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​និង​ហ្វឹកហាត់​ក្នុងស្រុក ត្រូវ​មានការ​ប្រកួត​ជា​ប្រចាំ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស ថា​តើ​មានការ​រីក​ចម្រើន​ដល់​កម្រិត​ណា​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ