ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ចំប៉ះ​មន្ត្រី​នគរបាល​ម្នាក់​មានអី​…​សន្លប់​ស្តូកស្តឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​មិត្តភាព និង​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញ​ចាប់តាំងពី​ខណ្ឌចំការមន រហូត​ដល់​ខណ្ឌដូនពេញ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចត​ទុក​ភ្លេច​ដក​សោបាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន ។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​មិត្តភាព និង​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញ​ចាប់តាំងពី​ខណ្ឌចំការមន រហូត​ដល់​ខណ្ឌដូនពេញ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចត​ទុក​ភ្លេច​ដក​សោបាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន ។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ នៅ​ចំនុច​ហាង​លក់​ស្រារ​អន​ឡាញ ក្រោយ​សាលា​វ៉ា​ន់​ដា ផ្លូវ​១៨៧ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ហើយ​ឃាត់ខ្លួន​បាន​នៅ​ចំនុច​ផ្លូវ​១៣០ កែង​និង​ផ្លូវ​១៩ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ដកហូត​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ
រតនគីរី 1B- 6846 ជា​របស់​ជន​រង​គ្រោះ និង​សម្ភារ​ជា​សម្បត្តិ​អា​ជ័យ​មួយ សាក់​កាដូ ជា​របស់​ជនសង្ស័យ ។ ចំនែក​ជន​រង​គ្រោះ​មានឈ្មោះ ម៉ៃ ឬ​ទ្ធី​ឃើ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​សម្តី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​របស់​គាត់​គោលបំណង​ទៅ​ឈប់​ទិញ​ក្តាមប្រៃ​នៅ​ហាង​ខាងលើ​ដោយ​ភ្លេច​ដក​សោ​ម៉ូតូ​ចេញ ។ ពេល​គាត់​ជាប់មាត់​និយាយ​ជាមួយ​បងប្អូន​នៅ​ក្នុង​ហាង​នោះ​បន្តិច ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​បាន​ដើរ​ដោយ​ថ្មើ​ជើង​ហើយ​មាន​ស្ពាយ​សាក់​កាដូ​មួយ​បាន​មក​ធ្វើ​សកម្មភាព​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ​ដែរ​ពួក​គាត់​ក៏​បាន​ក្រឡេក​ឃើញ បាន​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​ស្រែ​កថា ចោរ​ៗ ផ្អើល​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ច្រកចូល​ឌឿងហែម​ផ្លូវ​១៣០​កែង និង​ផ្លូវ​១៩ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ស្រាប់តែ​ជនសង្ស័យ​ជិះ​ទៅ​បុក​គ្រែ បណ្តាល​អោយ​ដួល​ក៏​ត្រូវ​ពួក​គាត់​ជា​ជន​រង​គ្រោះ និង​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​សន្លប់​ស្តូកស្តឹង​តែ​ម្តង​។​បន្តិច​ក្រោយមក​ឃើញ​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ចុះ​ទៅ​ឃាត់​យក​ទៅ​សង្ស័យ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ចំនែក​ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ