ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដា​ញ់ ហុង ខ្មែរ​កម្ពុជា​ក្រោមបង្កើត​កម្មវិធី​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​ដំបូង​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ដា​ញ់ ហុង បាន​និង​កំពុង​ព្យាយាម​បង្កើត​កូដ​កុំព្យូទ័រ​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​ឲ្យ​កាន់តែ​មាន​ភាព​សុក្រឹត​ឡើង បន្ទាប់​ពី​កម្មវិធី​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ក្នុងស្រុក ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ដា​ញ់ ហុង បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ​៖ លោក​ដា​ញ់ ហុង បាន​និង​កំពុង​ព្យាយាម​បង្កើត​កូដ​កុំព្យូទ័រ​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​ឲ្យ​កាន់តែ​មាន​ភាព​សុក្រឹត​ឡើង បន្ទាប់​ពី​កម្មវិធី​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ក្នុងស្រុក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ដា​ញ់ ហុង បញ្ជាក់​ថា កម្មវិធី​នេះ​នឹង​កាន់តែ​មាន​ភាព​សុក្រឹត និង​ប្រសើរ​ឡើង បន្ទាប់​ពី​លោក​សហការ​ជាមួយ​ក្រុម​អ្នកនិពន្ធ​ខ្មែរ និង​ការ​កើនឡើង​នៃ​អ្នក​ប្រើប្រាស់​កម្មវិធី​មួយ​នេះ។

មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​លោក​ដា​ញ់ ហុង បាន​លើក​ឡើង​ថា «​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កម្មវិធី​កែ​អក្ខរា​វា​រុ​ទ្ធ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​បើ​វា​និយាយ​ពី​ភាព​សុក្រឹត គឺ​ខ្ញុំ​បាន​កូដ​ដាក់​ជា​សញ្ញា​សិប្បនិមិត្ត​(AI) ដែល​វា​រៀន​ពី​អត្ថបទ​ជា​ភាសា​ខ្មែរ ដោយ​អ្នក​ប្រើ​កូ​ពី​ដាក់​អត្ថបទ​ចូល​ដើម្បី​ស្វែងរក​ពាក្យ​ខុស​នោះ ។ ដំបូង​វា​មិនសូវ​ជា​សុក្រឹត​ទេ ប៉ុន្តែ​វា​អាច​សុក្រឹត​នៅ​ពេល​អ្នក​ប្រើ​កាន់តែ​ច្រើន ។ មាន​ពាក្យ​ខ្លះ​មើល​មិនដឹង​ខុស ហើយ​ពាក្យ​ខ្លះ​មិន​ខុស តែ​វា​លោត​សញ្ញា​ក្រហម​ដែរ នេះ​គឺ​ដោយសារ​យើង​ខ្វះ​ទិន្នន័យ ខណៈ​ពេល​ដែល​ពាក្យ​ដែល​បាន​ប្រើប្រាស់​ច្រើន​នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​នេះ​យើង​មិន​អាច​សន្និដ្ឋាន​ថា​ខុស​នោះ​ឡើយ »​។

បើ​តាម​លោក​ដា​ញ់ ហុង គោលបំណង​ដែល​លោក​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ គឺ​ដំបូង​អ្នក​ប្រើ​ត្រូវ​កូ​ពី​អត្ថបទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​កម្មវិធី ។ ប្រសិនបើ​ពាក្យ​ណាមួយ​ដែល​វា​ខុស​ពី​វចនានុក្រម នោះ​វា​នឹង​លោត​សញ្ញា​ក្រហម ចំណែក​ពាក្យ​ណា​ដែល​ត្រឹមត្រូវ​ហើយ​នោះ​វា​មិន​លោត​សញ្ញា​ពណ៌​ក្រហម​ឡើយ ខណៈ​ពេល​ដែល​កម្មវិធី​នេះ​វា​បាន​ជួយ​ច្រើន​ដល់​អ្នក​ដែល​សរសេរ​ភាសា​ខ្មែរ ។

សម្រាប់​កម្មវិធី​ដែល​លោក​ដា​ញ់ ហុង បាន​បង្កើត​នេះ​គឺ​ទទួល​បានការ​សរសើរ​ច្រើន​ពី​អ្នក​ប្រើប្រាស់ ជា​ពិសេស​អ្នក​សារព័ត៌មាន ផ្សេង​ៗ ដោយសារ​តែ​កម្មវិធី​នេះ​បាន​ជួយ​ដល់​ពួក​គេ​ច្រើន​សម្រាប់​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ ។

កម្មវិធី​នេះ​វា​អាច​នឹង​សុក្រឹត​កាន់តែ​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំទៅ​មុខ​ទៀត ដោយសារ​តែ​រាល់​ពាក្យ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ញឹកញាប់​គឺ​វា​នឹង​ស្គាល់​ខុស ឬ​ក៏​ត្រូវ​។

កម្មវិធី​ដ៏​ល្អ​នេះ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ប្រើ​ចាប់ពី​១០០​ទៅ​២០០​នាក់ ហើយ​ភាគច្រើន​ជា​អ្នកកាសែត ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចំណេញ​ពេល​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​កែ​អក្សរ​។ ទោះជា​យ៉ាងណា​ក្តី​បើ​តាម​លោក​ដា​ញ់ ហុង កម្មវិធី​នេះ​លោក​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ពោល​នៅ​ពេល​ដែល​កម្មវិធី​កែ​នេះ​ទទួល​បាន​ជោគជ័យ​ហើយ​នោះ​លោក​នឹង​បន្ត​កម្មវិធី​សំ​ណេ​រ​ពាក្យ​ត្រូវ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ