ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ស្រវឹង​មាន​ផល​អាក្រក់​ដល់​សរីរាង្គ

4 ឆ្នាំ មុន

ខណៈ​ពេល​ដែល​ការ​រីករាយ​នឹង​កម្មវិធី​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល ទំនងជា​មិន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព តែ​ការ​ញ៉ាំ​ច្រើន​ពេក​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ចំពោះ​រាង​កាយ​បាន ។ អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​អ្វីខ្លះ​ចំពោះ​រាង​កាយ​មនុស្ស​យើង​ក្រៅពី​វា​ធ្វើ​ឲ្យ​ញៀន​ហើយ ។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន មានការ​ប៉ះពាល់​ដល់​សុខភាព និង​ស្ទើរតែ​គ្រប់កន្លែង​ទាំងអស់​នៃ​រាង​កាយ…

ខណៈ​ពេល​ដែល​ការ​រីករាយ​នឹង​កម្មវិធី​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល ទំនងជា​មិន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព តែ​ការ​ញ៉ាំ​ច្រើន​ពេក​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ចំពោះ​រាង​កាយ​បាន ។ អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​អ្វីខ្លះ​ចំពោះ​រាង​កាយ​មនុស្ស​យើង​ក្រៅពី​វា​ធ្វើ​ឲ្យ​ញៀន​ហើយ ។

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន មានការ​ប៉ះពាល់​ដល់​សុខភាព និង​ស្ទើរតែ​គ្រប់កន្លែង​ទាំងអស់​នៃ​រាង​កាយ ។ វា​មិន​អាច​គ្រាន់តែ​បំផ្លាញ​ដល់​សរីរាង្គ សំខាន់​ៗ​ទេ តែ​ក៏​ប៉ះពាល់​ដល់​អារម្មណ៍ និង​ការ​រស់នៅ​ផង​ដែរ ។

១-ខួរក្បាល ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​មាន​ឥទ្ធិពល​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល ។ កត្តា​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​របៀប និង​អ្វី​ដែល​វា​ធ្វើ​ឲ្យ​ខូច​ដល់​ខួរក្បាល​នោះ​មាន​ដូច​ជា ចំនួន​គ្រឿង​ស្រវឹង​ច្រើន​ដែល​អ្នក​បាន​ញ៉ាំ និង​ភាព​ញឹកញាប់​ដែល​អ្នក​កំពុង​តែ​ញ៉ាំ អាយុ​ដែល​អ្នក​ចាប់​ផ្តើម​ញ៉ាំ ភេទ និង​ផ្សេង​ៗ​ទៀត ។

ឥទ្ធិពល​ដំបូង​នៃ​គ្រឿង​ស្រវឹង​ចំពោះ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​នោះ​រួម​មាន និយាយ ឡុ​ល​ៗ ខូចការ​ចង​ចាំ និង​មិន​អាច​ប្រើប្រាស់​ដៃ និង​ភ្នែក​បាន​ល្អ​ឡើយ ។ ការ​សិក្សា​ជា​ច្រើន​បាន​ភ្ជាប់​ទំនាក់ទំនង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ ជាមួយនឹង​ការ​ខូចខាត​ការ​ចង​ចាំ ។ ថ្វីបើ​ការ​ខូចខាត​របស់​ខួរក្បាល​កើតឡើង​តិចតួច ហើយ​ស្រួលបួល​វិញ​ក្រោយ​ពី​ឈប់​ផឹក​យូរ​ក៏​ដោយ តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ ឬ​ច្រើន​អាច​បំផ្លាញ​ខួរក្បាល​ជាប់​រហូត​បាន ។

២-ថ្លើម ៖ ការ​ខូច​ថ្លើម​គឺជា​ផលវិបាក​ផ្សេង​មួ​ួ​ទៀត​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន ។ គ្រឿង​ស្រវឹង​ភាគច្រើន​ដែល​អ្នក​ញ៉ាំ​នឹង​ត្រូវ​បាន​រំលាយ​ចោល​ក្នុង​ថ្លើម ។ ដំណើ​ការ​មួយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ខ្លាំង​រហូត​ដល់​ខូចខាត​ដល់​កោសិកា​ថ្លើម​ជា​ច្រើន​ទៀត ។ នៅ​ពេល​ដែល​អ្នក​បន្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត សុខភាព​ថ្លើម​នឹង​ថយ​ចុះ ។ ជំងឺថ្លើម​មួយ​ឈ្មោះ​ថា ខ្លាញ់​រួម​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង គឺជា​ដំណាក់​កាល​ដំបូង​គេ​បំផុត​នៃ​ការ​ខូចខាត​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង ។

រឿង​នេះ​អាច​កើតឡើង​នៅ​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន រហូត​ដល់​កក​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម ដែល​ធ្វើ​ឲ្យ​ថ្លើម​ធ្វើការ​កាន់តែ​ពិបាក ។ ក្នុង​ករណី​ដែល​បន្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ទៀត ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​រលាក​ថ្លើម​ធ្ងន់ ក្រិន​ថ្លើម និង​ខ្សោយ​ថ្លើម ដែល​អាច​គម្រាម​គំ​ហែង​ដល់​អាយុជីវិត​បាន​ទៀត ។

៣-ញៀន ៖ ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​អាច​បណ្តាល​ឲ្យ​ញៀន​ទាំង​ផ្លូវ​កាយ និង​ចិត្ត ។ អារម្មណ៍​នៃ​ការ​ចង់​ផឹក​គ្រឿង​ស្រវឹង​ខ្លាំង ភ្លាម​ៗ បារម្ភ​ថា​ត្រូវ​ផឹក​នៅឯណា ឬ​ពេល​ណា​ត្រូវ​ផឹក​ទៀត និង​ពិបាកធ្វើ​ឲ្យ​ខ្លួនឯង​រីក​រាយ​នៅ​ពេល​មិន​បាន​ផឹក គឺជា​អាការ​ញឹកញាប់​បំផុត​នៃ​ការ​ញៀន​គ្រឿង​ស្រវឹង​។

មូលហេតុ​នៃ​ការ​ញៀន​នេះ​អាច​ជា​ពិបាក​ស្វែង​យល់ តែ​វា​អាច​បណ្តាល​មក​ពី​ហ្សែ​ន និង​ប្រ​វ​តិ្ត​គ្រួសារ ប៉ុន្តែ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ក៏​អាច​ដើរតួ​នាទី​នាំ​ឲ្យ​ញៀន​នេះ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ