ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​វិនិយោគ​ថ្មី​នឹង​បើកឱកាស​ឲ្យ​មានការ​ផលិត​ជំនួស​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ដែល​នឹង ចេញ​បញ្ចប់​ខ្លឹមសារ​នៅ​ចុងខែ​មិថុនា​ខាង​មុខ​នេះ កម្ពុជា​បាន​ឱកាស​ឲ្យ​មាន​ផលិត​ក្នុងស្រុក​ជំនួស​ការ​នាំ​ចេញ ។ នេះ​បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ សម្តេច​បាន​លើក​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ដែល​នឹង ចេញ​បញ្ចប់​ខ្លឹមសារ​នៅ​ចុងខែ​មិថុនា​ខាង​មុខ​នេះ កម្ពុជា​បាន​ឱកាស​ឲ្យ​មាន​ផលិត​ក្នុងស្រុក​ជំនួស​ការ​នាំ​ចេញ ។ នេះ​បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ សម្តេច​បាន​លើក​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ នៅ​ទីក្រុង​តូ​ត្យូ​ប្រទេស​ជប៉ុន​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​វិនិយោគ និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​ថ្ងៃ​ចុងខែ​មិថុនា ឆ្នាំ​២០១៩​នេះ ។

ដោយ​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ​មាន​គោលបំណង​បង្កើត​ទំនើប​កម្ម និង​ផលិតកម្ម​នៃ​ឧស្សាហកម្ម​ក្នុងស្រុក និង​ពង្រឹង​កា​រត​ភ្ជាប់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​តំបន់​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង និង​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម ។ សម្តេច​បន្ត​ថា ច្បាប់​ថ្មី​ខាងលើ​នេះ​នឹង​ផ្តល់​ការ​ទុកចិត្ត​ដល់​អ្នក​វិនិយោគ​លើស​ពី​ច្បាប់​ចាស់​ដូច​ជា ការ​គាំទ្រ​ចំពោះ​ការ​ផលិត​ជំនួស​ការ​នាំ​ចូល និង​ការ​ចំណាយ​ទៅ​លើ​សុខុមាលភាព​របស់​កម្មករ​ពី​អ្នក​វិនិយោគ ។

ជាមួយ​គ្នា​នោះ​ដែ​សម្តេច​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​អ្នក​វិនិយោគទន់​នៅ​កម្ពុជា ប្រទេស​កម្ពុជា និង​ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​សេរី​ភា​វូ​នី​យ​កម្ម ការ​ជំរុញ និង​ការ​ការពារ​អ្នក​វិនិយោគ​ដែល​បាន​បង្កើត​ឲ្យ​មាន​យន្តការ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដែល​រហូត​មក​ដល់​ពេល​នេះ​កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​១៦​លើក​មក​ហើយ ។ លោក​ក៏​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈកម្មការ​នេះ គឺ​កិច្ចប្រជុំ​ទ្វេភាគី​តំណាង រាជរដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​តែ​មួយ​គត់​ដែល​ធ្វើ​ឡើង​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​មក​លើក​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖«​ចំណុច​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​វេទិការ​រវាង​រាជ​ដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​ជា​រួម​ក៏​ប៉ុន្តែ​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​ដៃគូ​ជប៉ុន គឺជា​វេទិការ​តែ​មួយ​គត់ ។ ខាង​ជប៉ុន​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ការពារ​អ្នក​វិនិយោគ​របស់​ជប៉ុន ហើយ​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​វិនិយោគ​ជប៉ុន​ផង​ដែរ ។ អី​ញ្ចឹ​ង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​យកចិត្ត​ដូច​គ្នា​» ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ការ​បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត និង​តម្រូវ​មិន​ឲ្យ​ស្កេ​ន​កុង​ទ័​រ​របស់​ក្រុមហ៊ុន​ដែល​អនុ​ឡោម​មាន​ភាពល្អ ។

សម្តេច​ថា​កន្លង ទៅ​ការ​ស្កែ​ន​កុងតឺន័រ គឺជា​ការ​ស្កែ​ន​មួយ​ត្រូវ​បង់ថ្លៃ ប៉ុន្តែ​រឿង​បង់ថ្លៃ​នេះ​ជា​រឿង​មួយ​តែ​រឿង​កកស្ទះ​ជា​រឿង​សំខាន់​ជាង ដូច្នេះ​ខ្ញុំ​បាន​បញ្ឈប់​ការ​ស្កែ​ន​កុង​ទ​តឺ​ន័​រ តែ​យើង​ស្កែ​ន​តែ​អនុ​ឡោម​ទៅ​តាម​ភាព​ចាំបាច់​តែ​ប៉ុណ្ណោះ ។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ការ​មិន​ចាំ​ឲ្យ​ស្កែ​ន​នេះ ដោយសារ​នៅ​តាម​ក្រុមហ៊ុន​បាន​គិតគូរ​ភាព​ហា​និយ័ត ដូច្នេះ​មិន​ចាំបាច់​ចំណាយ​ពេលវេលា និង​ប្រាក់​ក្នុង​ការ​ស្កែ​ន​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា​៖«​ចំណុច​នេះ​ក៏​សម្រួល​ឲ្យ​អស់លោក​! ដែល​ខ្ញុំ​សូម​បញ្ជាក់​ថា ភាព​ម៉ឺងម៉ាត់​នៅ​ចំណុច​នេះ​នឹង​ត្រូវ​បាន​បន្ត​ក្នុង​ដំណើរ​ដែល​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ទាំងឡាយ​មានការ​ជឿជាក់ និង​ទុកចិត្ត​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ