ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​នៃ​ទិវា​ប្រចាំឆ្នាំ​ដែល​បន្ថយ​ពី​២៨​ថ្ងៃ​មក​២១​ថ្ងៃ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថ្ងៃ​ឈប់​សម្រាក​មាន​ចំនួន​ច្រើន​ថ្ងៃ ខុស​ពី​ប្រទេស​ក្នុង​តំបន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ ក្រោយ​ទៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ទិវា​បុណ្យ​ដែល​មាន​រយៈពេល​២៨​ថ្ងៃ ក្នុង​មួយ​ឆ្នាំ​នឹង​ត្រូវ​បន្ថយ​មក​ត្រឹម​២១​ថ្ងៃ​វិញ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថ្ងៃ​ឈប់​សម្រាក​មាន​ចំនួន​ច្រើន​ថ្ងៃ ខុស​ពី​ប្រទេស​ក្នុង​តំបន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ ក្រោយ​ទៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ទិវា​បុណ្យ​ដែល​មាន​រយៈពេល​២៨​ថ្ងៃ ក្នុង​មួយ​ឆ្នាំ​នឹង​ត្រូវ​បន្ថយ​មក​ត្រឹម​២១​ថ្ងៃ​វិញ ។ ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​នេះ​ដែរ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន អះអាង​ថា​ក៏​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​ដាក់​ទន់​រកស៊ី​នៅ​កម្ពុជា​ថែម​ទៀត​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ នៅ​ប្រទេស​ជប៉ុន​យ៉ាង​ដូច្នេះ​ថា ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​នៃ​ទិវា​ប្រចាំឆ្នាំ​ពី​២៨​ថ្ងៃ មក​ត្រឹម​២១​ថ្ងៃ ដែល​ដាក់​មក​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ សម្តេច​បញ្ជាក់​ថា​«​នេះ​ក៏​អ្នក​វិនិយោគ​ទាំងឡាយ​មានការ​ចាប់អារម្មណ៍ ។ ប្រទេស​កម្ពុជា គឺ​ប្រទេស​ក្រីក្រ ក៏​ប៉ុន្តែ​ជា​ប្រទេស​មានការ​ឈប់​សម្រាក​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់ ដូច្នេះ​ខ្ញុំ​ក៏​បាន​សម្រេច​គិត​ឡើង​វិញ ហើយ​ក៏​សម្រេច​កាត់​បន្ថយ​ពី​២៨​ថ្ងៃ មក​ត្រឹម​២១​ថ្ងៃ​វិញ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​កាត់​ថយ​ចំន​នួន​ថ្ងៃនេះ​ឈប់​សម្រាក់​នេះ​ក៏​ធ្វើ​ឲ្យ​ចំនួន​ថ្ងៃ​នៃ​ការ​ធ្វើការ​មាន​អត្រាកំណើន​កើតឡើង​០.៥% ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​កំណើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា កម្មករ​កម្មការិនី​មន្ត្រីរាជការ​នឹង​យោគយល់​ចំពោះ​ការ​សម្រេច​នេះ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ