វ៉េបសាយសារព័ត៌មានចំនួនប្រាំត្រូវបានចាត់ទុកថា ជាវេ៉បសាយព័ត៌មានដែលគួរយកចិត្តទុកដាក់តាមដានប្រចាំថ្ងៃ ។ នេះបើតាមវេ៉បសាយអាលិចហ្សា alexa.com ដែលធ្វើចំណាត់វេ៉បសាយព័ត៌មានទូទាំងពិភពលោក ។
វេ៉បសាយនោះបានអោយដឹងថា វេ៉បសាយកោះសន្តិភាព kohsantepheapdaily.com គឺជាវេ៉បសាយ ព័ត៌មានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសកម្ពុជា។
វេ៉បសាយកោះសន្តិភាពផ្តល់ព័ត៌មានចម្រុះ និងសម្បូរបែបដូចជា ព័ត៌មាននយោបាយ សេដ្ឋកិច្ច កម្សាន្ត កីឡា សុខភាព ព័ត៌មានសង្គម និងព័ត៌មានជាច្រើនទៀត ដោយធ្វើអោយវេបសាយនេះក្លាយជាវេ៉បសាយព័ត៌មានផ្តល់គ្រប់រសជាតិដល់អ្នកអាន ។
ចំណែកអ្នកចង់ដឹងព័ត៌មានសុខភាពគួរចូលទស្សនាវេ៉បសាយ health.com.kh ដែលត្រូវចំណាត់ថ្នាក់ជាវេ៉បសាយសុខភាពឈានមុខគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ ដោយបង្កើតឡើងរួមគ្នារវាងអ្នកកាសែត និងវេជ្ជបណ្ឌិត វេបសាយ health.com.kh បានផ្តល់ព័ត៌មានទាក់ទងសុខភាពគួរទុកចិត្តជាងគេបំផុតដូចជា ព័ត៌មានសុខភាពទាក់ទងនឹងជំងឺទូទៅ ព័ត៌មានសុខភាពបុរស សុខភាពស្ត្រី ការថែរក្សាសម្រស់ ការថែរក្សាគភ៌ ការអប់រំកូន ការសង្គ្រោះបឋម ការប្រើប្រាស់ឱសថ និងព័ត៌មានទាក់ទងជីវិតផ្សេងៗទៀតផងដែរ ។
ចំណែកវេ៉បសាយ sabay.com ត្រូវបានគេដឹងថា មានព័ត៌មានច្រើនទាក់ទងសង្គម និង កម្សាន្តព្រមទាំងព័ត៌មានជាច្រើនផ្សេងទៀតផងដែរ ។
អ្នកដែលចូលចិត្តនយោបាយវិញអាចតាមដានតាម Freshnewasia.com ដែលត្រូវគេដឹងថា មានព័ត៌មាននយោបាយច្រើនពិសេសព័ត៌មានដែលចេញពីប្រភពមន្ត្រីរដ្ឋាភិបាល ។
ចំពោះអ្នកចូលចិត្តតាមដានព័ត៌មានសិល្បៈ និងកម្សាន្តវិញអាចតាមព័ត៌មាននៅវេ៉បសាយ popular.com.kh ដែលកាលពីមុនជាទស្សនាវដ្តីប្រជាប្រិយដ៏ពេញនិយម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ