ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​អ្នកជា​វីរបុរស​» របស់​វី​តា​ល់ ប្រមូល​​បាន​ថិ​វិកា​ជាង​៨​ពាន់​ដុល្លារ បរិច្ចាគ​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ

4 ឆ្នាំ មុន
  • ភ្នំពេញ

សៀមរាប ៖ ក្រុមហ៊ុន វី​តា​ល់​បរិច្ចាគ​ថិ​វិកា ៨៦៥០​ដុ​លា្ល​រ ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប បន្ទាប់​ពី​បាន​បិទ​បញ្ចប់​កម្មវិធី «​អ្នកជា​វីរបុរស​» ឬ “Be…

សៀមរាប ៖ ក្រុមហ៊ុន វី​តា​ល់​បរិច្ចាគ​ថិ​វិកា ៨៦៥០​ដុ​លា្ល​រ ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប បន្ទាប់​ពី​បាន​បិទ​បញ្ចប់​កម្មវិធី «​អ្នកជា​វីរបុរស​» ឬ “Be a Hero” ដែល​បាន​ធ្វើ​ឡើង​រយៈពេល​ពី​ខែ​ចាប់ពី​ខែ​ម​I​នា​ដល់​ខែឧសភា ឆ្នាំ​២០១៩​។ ការ​បិ​រិ​ច្ចាគ​ថវិកា​ពី​វី​តា​ល់​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៩ នៅ​មន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ផ្ទាល់​តែ​ម្តង ក្រោម​ការ​ចូលរួម​ព​លោកនាយក​មន្ទីរពេទ្យ និង​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​វី​តា​ល់​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិការ​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​វី​តា​ល់ មាន​ប្រសាសន៍​ថា ផ្អែក​លើ​មូលនិធិ​២៥៛ វី​តា​ល់​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​បែប​ទំនើប​នៅ​ដើមខែ​មីនា ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា ជួយ​កុមារ​ឈឺ និង​ក្រីក្រ​កម្ពុជា​ដោយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់ តាម​បណ្តា​ទូ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទាំង​១៨​ទូ នៅ​តាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល​យើង​ប្រមូល​បាន​ថវិកា​ប្រមាណ​២០០០​ដុល្លារ ហើយ​វី​តា​ល់​ក៏​បាន​បរិ​ចា្ច​គ​បន្ថែម សម្រេច​បាន​ទឹកប្រាក់​សរុប​ចំនួន ៨៦៥០​ដុល្លារ​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដូច​តាម​ការ​សន្យា​។

លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​វី​តា​ល់ ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី​មួយ​នេះ ក៏​ដូច​ជា​ដៃគូ​សហការ​ក្រុមហ៊ុន​ម៉ាស៊ីន​លក់​ភេសជ្ជៈ​ស្វ័យប្រវត្តិ និង​ក្រុមការងារ មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​ចូលរួម​គាំទ្រ​គម្រោង​មួយ​នេះ​បាន​យ៉ាង​ប្រសើរ​។

លោក​វេជ្ជបណ្ឌិត ងួ​ន ចន្ទ​ភ័​ក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ដោយ​មោ​ទ​ភាព​ចំពោះ​ការ​សហការ​ជាមួយ​វី​តា​ល់​សម្រាប់​គម្រោង​កម្មវិធី «​អ្នកជា​វីរបុរស​»​។ លោក​ថា កម្មវិធី​នេះ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ អំពី​មន្ទីរពេទ្យ​កុមារ​អង្គរ​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ផ្តល់​ឱកាស​ដល់​សារ​ធា​ណ​ជន​ចូល​រូ​ម​ក្នុង​ការ​បរិច្ចាគ​ចូល​ក្នុង​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ​ថែម​ទៀត​ផង​។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ស្ងើចសរសើរ​ដល់​ក្រុមហ៊ុន​វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​គម្រូ​យក​ចិត្តទុកដាក់​ចំពោះ​សកម្មភាព​មនុស្សធម៌ ហើយ​ចំពោះ​ថិ​វ​កា​ដែល​បាន​បរិច្ចាគ​លើក​នេះ មន្ទី​ពេទ្យ​កុមារ​អង្គរ​នឹង​ប្រើប្រាស់​ឲ្យ​មាន​ប្រស​ទ្ធិ​ភាព​បំផុត​សម្រាប់​កុមារ​កម្ពុជា​។

គួរ​រំលឹក​ផង​ដែរ​ថា កម្មវិធី «​អ្នកជា​វីរបុរស​» ឬ “Be a HERO” គឹ​ជា​គម្រោង​កម្មវិធី​សប្បុរសធម៌​របស់​វី​តា​ល់ ដែល​បរិច្ចាគ​១០០% ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ រាល់​ការ​លក់​ទឹក​វី​តា​ល់​ពី​ទូរ​ស្វ័យប្រវត្តិ​ទាំង​១៨​ទូ​ទូ​ទាំង​រាជធានី ធ្វើ​ឡើង​រយៈពេល​ពីរ​ខែ​ពេញ​ចាប់ផ្តើម​ពី​ដើមខែ​មីនា ដល់​ដើមខែ​ឧសភា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ