ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាសូរ​នាង​ក្រមុំ​ជួប​គ្រោះ​ទន់​ហន់​ធ្លាក់​ពីលើ​ដើម​ព្រីង​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ដើម​ព្រីង​ស្លាប់​គួរ​ឱ្យ​អាណោចអាធ័ម ចំណែក​ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសស្រាល ខណៈ​ជន​រង​គ្រោះ​ទាំង​៤​នាក់​នាំ​គ្នា​ទៅ​បេះ​ផ្លែ​ព្រីង ស្រប​ពេល​មេឃ​កំពុង​ភ្លៀង ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៩…

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ដើម​ព្រីង​ស្លាប់​គួរ​ឱ្យ​អាណោចអាធ័ម ចំណែក​ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសស្រាល ខណៈ​ជន​រង​គ្រោះ​ទាំង​៤​នាក់​នាំ​គ្នា​ទៅ​បេះ​ផ្លែ​ព្រីង ស្រប​ពេល​មេឃ​កំពុង​ភ្លៀង ។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៩ នៅ​ចំណុច​ភូមិ​ស្លាប​លែង ឃុំ​ស្វាយ​រំពា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​អៀង ស្រី​ណា​វ ភេទ​ស្រី អាយុ​១៩​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​ឈ្មោះ​អឹ​ម ស្រី​ណា ភេទ​ស្រី អាយុ​១៣​ឆ្នាំ បាន​រង​របួសស្រាល ៣-​ឈ្មោះ ឡឹម ទី ភេទ​ប្រុស អាយុ​៦​ឆ្នាំ បាន​រង​របួសស្រាល និង​៤-​ឈ្មោះ​ឡឹម ស្វិត ភេទ​ប្រុស អាយុ​៦​ឆ្នាំ បាន​រង​របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ក្មេង​ៗ​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​បាន​រៀបរាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​៤​នាក់​បាន​នាំ​គ្នា​ទៅ​រក​បេះ​ផ្លែ​ព្រីង​នៅ​ចំណុច​ខាងជើង​ផ្ទះ ដែល​មាន​ចំងាយ​ពី​ភូមិ​៧០០​ម៉ែត្រ លុះ​ពេល​កំពុង​តែ​បេះ​ផ្លែ​ព្រីង ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មក ពេល​នោះ​ពួក​គេ​ទាំង​៣​នាក់​បាន​ចុះ​ពីលើ​ដើម​ព្រីង​មក​ក្រោម នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់​នៅ​បេះ​ផ្លែ​ព្រីង​លើ​ដើម ក៏​ត្រូវ​រន្ទះបាញ់​បណ្តាល​អោយ​ធ្លាក់​មក​ដី​ស្លាប់​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ពួក​គេ​ទាំង​៣​នាក់​បានរ​ត់ទៅ​ប្រាប់​ចាស់​ៗ​ក្នុងភូមិ​អោយមក​ជួយ​មើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ផង​ដែរ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​នារី​រង​គ្រោះ​ផង​ដែរ​។

ក្រោយ​ពិនិត្យ​និង​បំពេញ​ឯកសារ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​នារី​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​ទទួលយក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ