ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ជប៉ុន​ក្នុង​សន្និសីទកាសែតរួម​ ​លោក​ត្រាំ​​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​-​សហរដ្ឋអាមេរិក ៖ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ជា​កន្លែង​លោក​មាន​កិត្តិយស​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ ចូល​គាល់​ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន​ណា​រី​ហ៊ី​តូ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដូច​តាម​ទម្លាប់​របស់​លោក បាន​ធ្វើ​នយោបាយ​ការ​បរទេស ហាក់ដូចជា​ដោយ​បុគ្គល​លោក​ផ្ទាល់ ញ៉ាំង​ឲ្យ​ទាំង​សម្ព័ន្ធមិត្ត​ទាំង​ពួក​សត្រូវ…

ប្រទេស​ជប៉ុន​-​សហរដ្ឋអាមេរិក ៖ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ជា​កន្លែង​លោក​មាន​កិត្តិយស​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ ចូល​គាល់​ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន​ណា​រី​ហ៊ី​តូ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដូច​តាម​ទម្លាប់​របស់​លោក បាន​ធ្វើ​នយោបាយ​ការ​បរទេស ហាក់ដូចជា​ដោយ​បុគ្គល​លោក​ផ្ទាល់ ញ៉ាំង​ឲ្យ​ទាំង​សម្ព័ន្ធមិត្ត​ទាំង​ពួក​សត្រូវ ក៏​ដូច​ជា​បណ្ដា​សហការី ស្ថិត​ក្នុង​សភាព​មិន​ប្រាកដប្រជា​ជា​អចិន្ត្រៃយ៍​ និង​ភ្ញាក់ផ្អើល​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​សី​ុ​ន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២៧​ឧសភា​នៅ​ក្រុង​តូ​ក្យូ ពេល​គេ​សួរ​ពី​បញ្ហា​ប្រឈម​នានា របស់​សហរដ្ឋអាមេរិក​និង​របស់​សម្ព័ន្ធមិត្ត​ជិតដិត​ជប៉ុន លោក​ត្រាំ​បែរជា​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​លោក​នឹកឃើញ​។

ស្ដី​ពី​កូរ៉េ​ខាងជើង លោក​ថ្លែង​ផ្ទុយ​ពី​ការ​ព្រួយបារម្ភ​នានា ចំពោះ​ការ​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​២​លើក កាល​ពីដើម​ខែឧសភា​ដោយ​ក្រុង​ព្យុ​ង​យ៉ាង ដែល​រឿង​នោះ​ទាំង​លោក​អា​បេ​ដែល​ឈរ​ក្បែរ​លោក ទាំង​បណ្ដា​ទីប្រឹក្សា​របស់​លោក​ផ្ទាល់​សុទ្ធតែ​និយាយ​ថា ជា​ការ​រំលោភ​បំពាន​លើ​ដំណោះស្រាយ​នៃ​ក្រុមប្រឹក្សា​សន្តិ​សុខ​អ​.​ស​.​ប តែ​លោក​ថា​នោះ​គ្រាន់​ជា​ការ​បាញ់​សាក​អាវុធ​តូច​ៗ​ប៉ុណ្ណោះ​។ អំពី​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​លោក​ត្រាំ​ថ្លែង​ថា បណ្ដា​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​យល់​ថា ការ​បាញ់​មី​សី​ុ​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង​ជា​ការ​រំលោភ​បំពាន​មួយ តែ​ចំពោះ​រូប​ខ្ញុំ​មើលឃើញ​ថា លោក​គី​ម​ជុង​អ៊ុ​ន ជា​មនុស្ស​ម្នាក់​ដែល​ប្រហែលជា​ចង់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​លើ​រូប​លោក​។

បណ្ដា​ភ្នាក់ងារ​អា​មេ​រិ​ក​និយាយ​ថា លោក​គី​ម​ជុង​អ៊ុ​ន​ពុំ​មាន​ចេតនា ណាមួយ​បោះបង់​ចោល​អាវុធ​នុយ​ក្លេអ៊ែរ​ឡើយ ប៉ុន្តែ​លោក​ត្រាំ​និយាយ​ថា លោក​នៅ​តែ​មាន​ទំនុកចិត្ត​ខ្លាំង ចំពោះ​គំនិត​ផ្ទាល់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​។ លោក​ថា​លោក​បាន​និយាយ​គ្នា​យ៉ាងច្រើន​ជាមួយ​លោក​គី​ម ពី​កាលានុវត្តភាព​នៃ​ការ​បើក​ចំហ​កូរ៉េ​ខាងជើង​ចំពោះ​ពួក​អ្នក​វិនិយោគ ជា​ជាង​ប្រមូលផ្ដុំ​អាវុធ​នុយក្លេអ៊ែរ ហើយ​លោក​មើលឃើញ​ថា លោក​គី​ម​ពិតជា​មនុស្ស​វ៉ៃ​ឆ្លាត​ម្នាក់​។

លោក​ត្រាំ​នៅ​រង​ការ​រិះគន់​នា​ក្រុង​វ៉ា​សិ​ុ​ន​តោន​ចំពោះ​ការ​និយាយ​សរសើ​រ​ជន​ផ្ដាច់​ការ​មួយ​រូប ប៉ុន្តែ​ច្បាស់​ណាស់​លោក​បែរជា​ថា​ចំអក ឲ្យ​ពួក​អ្នក​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ទៅ​វិញ​។ ស្ដី​ពី​អុីរ៉​ង់​លោក​ក៏​កាន់តែ​ធ្វើ​ឲ្យ មនុស្ស​នៅ​ជុំវិញ​លោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដែរ​។ មុន​ពេល​មក​កាន់​ជប៉ុន​លោក​ត្រាំ​ប្រកាស​ពី​ការ​បញ្ជូន​ទាហាន​១៥០០​នាក់​ថែម​ទៀត​មក​កាន់​ម​ជ្ឈឹ​ម​បូព៌​៌ា បន្ថែម​លើ​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង បណ្ដា​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 នាវាចម្បាំង​ឯទៀត​ៗ​ព្រមទាំង​ប្រព័ន្ធ​ការពារ​អាកាស​PATRIOT ហើយ​លោក​លើក​ពី​ការ​គំរាម​កម្ទេច​អី​ុ​រ៉​ង់​ជា​ផ្លូវការ បើ​ប្រទេស​នោះ​វាយប្រហារ​លើ​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​នា​ថ្ងៃ​ទី​២៧​ឧសភា​នៅ​ក្រុង​តូ​ក្យូ លោក​អះអាង​ថា អាច​រស់នៅ​ជាមួយ​រដ្ឋាភិបាល​អុី​រ៉​ង់​បាន​ឯណា​ឆ្កុយ​។ លោក​ថា​យើង​ពុំ​ស្វែងរក​ផ្លាស់​ប្ដូរ​របប​ក្រុង​តេ​ហេ​រ៉​ង់​ឡើយ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​របប​នោះ​មាន​ភាព​ច្បាស់​លាស់​ប៉ុណ្ណោះ​។ អ្វី​ដែល​យើង​ចង់បាន គឺ​អវត្តមាន​នៃ​អាវុធ​នុយក្លេអ៊ែរ​។ ខ្ញុំ​ពិតជា​ពុំ​ចង់​បំផ្លាញ​អុី​រ៉​ង់​ឡើយ​។ លោក​រហូត​ដល់​ថា​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយទៀត​ផង​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ