ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! លោក​ស​ក្ត័​៤​កន្លះ​ម្នាក់​បាន​ធ្វើ​រឿង​ចឹ​ង​ៗ…​ពេល​នេះ​ទឹកភ្នែក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នេះ​បើ​យោង​ទៅ​តាម​ដីកា​របស់​លោក​ជូ លឹ​ម ហ៊ា​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ នេះ​បើ​យោង​ទៅ​តាម​ដីកា​របស់​លោក​ជូ លឹ​ម ហ៊ា​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​ជូ លឹ​ម ហ៊ា​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​នេះ​មានឈ្មោះ​ថា ឈ្មោះ ប៊ុ​ន លី​វង្ស អាយុ​៣០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប ។

កាលពី​៧​យប់ ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ដាក់ទោស​តាម​បញ្ញត្តិ​មាត្រា​៤០ កថាខណ្ឌ​១.៣ និង​កថាខណ្ឌ​៧ ចំណុច​៤ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ចេញ​ដីកាឃុំខ្លួន​លោក​វរសេនីយ៍ទោ ប៊ុ​ន លី​វង្ស ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ពាក់​សក្ដិ​៤​កន្លះ ក្រោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​ក្នុង​ក្រុង​-​ខេត្តសៀមរាប ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អម​រ៉ា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៩​និង​០២​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ថា​ចំពោះ​ករណី​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ខាង​ប៉ូលិស​ឃាត់ខ្លួន​បាន​នោះ គឺ​លោក​វរសេនីយ៍ទោ ប៊ុ​ន លី​វង្ស ពិតជា​មាន​មែន ប៉ុន្តែ​ដោយសារ​លោក​ជា​ថ្នាក់ដឹកនាំ លោក​មិន​អាច​បកស្រាយ​ឱ្យ​បាន​អស់នោះ​ទេ ចាំ​សួរ​ទៅ​ខាង​ការិយាល័យ ជំនាញ​គ្រឿងញៀន​វិញ​ទៅ ព្រោះ​គេ​ជា​អ្នក​ចុះ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​តុលាការ​ជាក់ស្តែង ។

ជុំវិញ​ករណី​ខាងលើ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​វរសេនីយ៍ទោ ណា​ម ណ​ម នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​បាន​ទេ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ បាន​ទេ ដោយ​ទូរស័ព្ទ​ខ​ល​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល ។ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​តាម​ដីកា​របស់​លោក​ជូ លឹ​ម ហ៊ា​ង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​ឱ្យ​យក​ទៅ​ដាក់គុក​បណ្តោះ​អ​សន្ន រួចរាល់​ហើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ