ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ «ពេលវេលា​» ដែល​មិត្ត​អ្នក​អាន​ទន្ទឹង​រង់ចាំ​ចេញ​ស​ប្ដា​ហ៍​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ធ្មេច​បើក​ៗ​បន្ទាប់​ពី​តម្រា​ប្រកាស​បោះពុម្ពផ្សាយ​សៀវភៅ «​ពេលវេលា​» ចេញ​លក់​លើ​ទីផ្សារ​កាលពី​ដើមខែ​រាប់​មក​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ស​ប្ដា​ហ៍​នេះ​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចរាចរ​បំពេញ​បំណង​បងប្អូន​អ្នក​អាន​ដែល​តែងតែ​ទាក់ទង និង​សួរនាំ​តាម Facebook Page តម្រា និង​ការ​ផ្សាយ​នានា​។…

ធ្មេច​បើក​ៗ​បន្ទាប់​ពី​តម្រា​ប្រកាស​បោះពុម្ពផ្សាយ​សៀវភៅ «​ពេលវេលា​» ចេញ​លក់​លើ​ទីផ្សារ​កាលពី​ដើមខែ​រាប់​មក​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ស​ប្ដា​ហ៍​នេះ​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចរាចរ​បំពេញ​បំណង​បងប្អូន​អ្នក​អាន​ដែល​តែងតែ​ទាក់ទង និង​សួរនាំ​តាម Facebook Page តម្រា និង​ការ​ផ្សាយ​នានា​។

ម្ចាស់​ស្នាដៃ​សៀវភៅ​មួយ​ក្បាល​នេះ និង​ជា​ម្ចាស់​រឿង​ដែល​មានឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​លើ​ទីផ្សារ​អ្នក​ស្រី ម៉ី​សន សុធា​រី បាន​អះអាង​ថា ការ​ចំណាយ​ពេលវេលា​ពិតជា​រឿង​សំខាន់​សម្រាប់​បងប្អូន​គ្រប់​រូប​។ បើ​ចំណាយ​ពេលវេលា​បាន​ត្រឹមត្រូវ​នោះ​ជោគជ័យ ក៏​បាន​ទៅ​តាម​នោះ​ដែរ​។ អ្នកស្រី​បន្ត «​សៀវភៅ​ម៉ា​ក្បាល​នេះ ខ្ញុំ​សម្រិតសម្រាំង និង​ច្របាច់​បញ្ចូល​ទាំង​ចំណេះដឹង ហើយ​បទ​ពិសោធន៍​ជីវិត​ពិត​បទ​ពិសោធន៍​ការ​ងារ​​ជាង​២០​ឆ្នាំ ដើម្បី​ចែករំលែក​បងប្អូន​យើង​ក្នុង​ការ​ប្រើ​ពេលវេលា​ដោយ​វៃឆ្លាត​»​។

កវី​ជើង​ចាស់​លើក​ជា​សំណួរ​ថា «​គ្នា​យើង​ដឹង​អត់ថា អ្វី​ដែល​យើង​ចំណាយ​ទៅ ហើយ​មិន​អាចរ​កមក​វិញ បានជា​រៀង​រហូត?​…​ហាហា ប្រហែល​អត់​ពិបាក​ទាយ​ទេ មើលទៅ ព្រោះ​ចំណងជើង​សៀវភៅ​ដាក់​ចឹ​ង​… ត្រូវ​ហើយ គឺ​ពេលវេលា​។ ដូច្នេះ​គួរ​ប្រើ​ពេលវេលា​ឲ្យ​បាន​ល្អ​បំផុត​»​។

ជុំវិញ​ទទួល​បាន​សិទ្ធិ​បោះពុម្ពផ្សាយ​សៀវភៅ ពេលវេលា​នេះ​ដែរ គណៈ​គ្រប់គ្រង «​តម្រា​» កញ្ញា ទូច បុប្ផា លើក​ឡើង​ថា «​ខ្លឹមសារ​សៀវភៅ​នេះ ល្អ​បណ្ដុះ​គំនិត​ច្នៃប្រឌិត​មាន​ឧទាហរណ៍ ល្អ​ៗ​ក្នុង​ការ​ប្រើ​ពេល​វេលា​បែងចែក​ពេលវេលា​របស់​បុគ្គល​ល្បី​ៗ​ច្រើន​ទៀត មិនមែន​តែ​បទ​ពិសោធន៍រ​បស់បង​ធា​រី តែ​មួយ​ទេ​។ ការ​ចងក្រង​បទ​ពិសោធន៍​ជីវិត​របស់​ជន​គំរូ​ជា​ច្រើន​ក្នុង​សៀវភៅ​នេះ សុទ្ធតែ​ជា​អ្វី​ដែល​យុវវ័យ​គួរ​អាន គួរ​រៀន គួរ​ដឹង​»​។

សៀវភៅ «​ពេលវេលា​» មាន​តម្លៃ​៦​ដុល្លារ ឬ​២៥ ០០០៛ នឹង​ចេញពី​រោង​ពុម្ព ហើយ​ដល់​ដៃ​មិត្ត​អ្នក​អាន​ថ្ងៃ​ទី​២៩ ឧសភា​នេះ​ហើយ​។ នេះ​ជា​សៀវភៅ​ទី​ពីរ របស់ «​តម្រា​» ដែល​បាន​បោះពុម្ពផ្សាយ​លើ​ទីផ្សារ បន្ទាប់​​ពី​សៀវភៅ​អាគម អូ​ម​អាម និង​អប្បិយ​ជំនឿ​ដំបូង «​អាគម​បរព្រៃ​» ហើយ​សៀវភៅ​ចេញ បន្ទាប់​ក្នុងឆ្នាំនេះ គឺ «​បឹង​អតីត​»​។

«​តម្រា​» ទទួល​បាន​សិទ្ធិ និង​បោះពុម្ពផ្សាយ​ប្រលោមលោក​ធំ​ៗ​ជា​ច្រើន​ប្រភេទ​របស់​អ្នកនិពន្ធ​ល្បី​ៗ​នៅ​កម្ពុជា មិន​ថា​អ្នកនិពន្ធ​វ័យក្មេង ឬ​អ្នកនិពន្ធ​ជើង​ចាស់​ឡើយ​។ យើងខ្ញុំ​មាន​ឆន្ទៈ​លើកកម្ពស់​ផ្ដល់​តម្លៃ​កម្ម​សិទ្ធិបញ្ញា​អ្នកនិពន្ធ ពង្រីក​ទីផ្សារ​តែង​និពន្ធ និង​ជំរុញ​ទម្លាប់​អាន​របស់​យុវវ័យ​កម្ពុជា​យើង​។ ក្រៅពី​ប្រលោម​លោក​បែប​មនោសញ្ចេតនា អប្បិយ​ជំនឿ បុរាណ ដូនតា​ខ្មែរ​យើង ទាក់ទង​នឹង​អាគម​អូ​ម​អាម «​តម្រា​» ក៏​បោះពុម្ពផ្សាយ សៀវភៅ បែប​អប់រំ បណ្ដុះ និង​ជំរុញ​ការ​គិត​ជា​គតិ​ល្អ​បំភ្លឺ​ផ្លូវ​សម្រាប់​យុវវ័យ​ខ្មែរ​ទាំងអស់​ផង​ដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ជាវដុំ​យក​លក់​បន្ត សូម​ទាក់ទង​តាម​រយៈ 012 472 003៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ