រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន DKSH ប្រចាំកម្ពុជា ដែលជាអ្នកផ្ដល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្ដោតសំខាន់លើទ្វីបអាស៊ី បានសហការជាមួយក្រុមហ៊ុន WIPRO Consumer Care បានណែនាំផលិតផលថ្មី របស់អង់សង់ទ័រ និងរូម៉ាណូ ដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីជប់លៀងថ្លែងអំណរគុណដល់អតិថិជនប្រចាំឆ្នាំ២០១៩ ។ ពិធីនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ឧសភា ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ផងដែរ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនទាំងពីរនេះ បានឱ្យដឹងថា កម្មវិធីនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនខ្លួនទាំងពីរ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែផ្ដល់ការគាំទ្រ និងជំរុញការលក់ផលិតផល WIPRO ហើយជាឱកាសដ៏ល្អដើម្បីណែនាំផលិតផលថ្មីម៉ាក អង់សង់ទ័រ និង រ៉ូម៉ាណូ ដែលជាសាប៊ូដុសខ្លួន បានអភិវឌ្ឍន៍ ដោយរចនាម៉ូដដបថ្មី ទាក់ទាញជាងមុន ជាមួយនឹងរូបមន្ត ប្រូតេអ៊ីន ជួយធ្វើឱ្យស្បែកទន់ ម៉ដ្ឋរលោង និងមានក្លិនក្រអូបពីប្រទេសបារាំង ។
លោក Pham Hai Van President , General Director, WIPRO Consumer Care VietNam & Indochina មានប្រសាសន៍ថា អ្វីដែលទទួលបានជោគជ័យនេះ គឺដោយសារតែបុគ្គលិករបស់យើងមានជំនាញដូច្នេះយើងសូមអរគុណដល់បុគ្គលិកក្រុមហ៊ុន DKSH Cambodia ទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បង្កើតនូវឱកាសនេះជូនអតិថិជនទាំងអស់ ។
លោកបន្តថា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន WIPRO Consumer Care បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០២ ជាមួយម៉ាកធំៗពីរ គឺអង់សង់ទ័រ និងរ៉ូម៉ាណូ ។ ដោយសារតែអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និយមចូលចិត្តផលិតផលមានក្លិនក្រអូប និងមានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនទាំងអស់ ទើបធ្វើអោយការលក់ផលិតផលរបស់យើង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល១៧ឆ្នាំនេះ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន DKSH គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្ដោតសំខាន់ក្នុងតំបន់អាស៊ី ។ ជាក្រុមហ៊ុនដែលជួយបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងគ្រឿងចក្រ ។ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មយ៉ាងច្រើនដូចជាធនធាន ព័ត៌មានទីផ្សារអំលិត ផ្នែកលក់ និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឹកជញ្ជូនក៏ដូចជាផ្ដល់សវាកម្មក្រោយការល់ ។
ដោយឡែកក្រុមហ៊ុន WIPRO Consumer Care ជាក្រុមហ៊ុនសាជីវកម្មលំដាប់ពិភពលោក មានវត្តមាននៅក្នុង៦០ប្រទេសនៅអាស៊ី ដែលមានចំណូលជាង១.០០០កោដិដុល្លារ ដែលក្នុងនោះអាជីវកម្មផលិតផលថែរក្សាសម្រស់ ចូលរួមចំណែកយ៉ាងធំលើការរីកចម្រើនរបស់ក្រុមហ៊ុនទាំងមូល ។ ទាំងផលិតផលម៉ាក អង់សង់ទ័រ និងរ៉ូម៉ាណូ ឈរនៅលំដាប់លេខ៣ ក្នុងប្រភេទផលិតផលគ្រឿងក្រអូប សាប៊ូ ដុសខ្លួន សាប៊ូកក់សក់ រ៉ូលអន ឡេលាបខ្លួន នៅបណ្ដាប្រទេសនានាក្នុងទ្វីបអាស៊ី ៕ ដោយសហការ (កែសម្រួលដោយ់ ៖ បុប្ផា)
ចែករំលែកព័តមាននេះ