ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ពី​រំ​ពាក់​ជួយ​សហគមន៍​មួយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ស៊ីឈ្នួល​នៅ​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ខណៈ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​នឹង​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដូច​ជា​ថៃ និង​វៀតណាម​ជាដើម​នោះ សហគមន៍​មួយ​នៅ​ខេត្តសៀមរាប ហាក់​មាន​វាសនា​ល្អ​ប្រសើរ​ជៀស​ផុត​ពី​ការ​ធ្វើ​ជា​កម្មករ​ចំណាកស្រុក ដោយសារ​តែ​ការ​ប្រកាន់ខ្ជាប់​នួ​វរ​បរ​ត​ពី​ដូនតា ។ បើ​ទោះបីជា​របរ​ផលិត​នូវ​ផលិតផល​នានា​ធ្វើ​ពី​រំ​ពាក់​ជួយ​សម្រួល​ដល់​កំរិតជីវភាព​សហគមន៍​មួយ​នេះ…

ខេត្តសៀមរាប ៖ ខណៈ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​នឹង​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដូច​ជា​ថៃ និង​វៀតណាម​ជាដើម​នោះ សហគមន៍​មួយ​នៅ​ខេត្តសៀមរាប ហាក់​មាន​វាសនា​ល្អ​ប្រសើរ​ជៀស​ផុត​ពី​ការ​ធ្វើ​ជា​កម្មករ​ចំណាកស្រុក ដោយសារ​តែ​ការ​ប្រកាន់ខ្ជាប់​នួ​វរ​បរ​ត​ពី​ដូនតា ។ បើ​ទោះបីជា​របរ​ផលិត​នូវ​ផលិតផល​នានា​ធ្វើ​ពី​រំ​ពាក់​ជួយ​សម្រួល​ដល់​កំរិតជីវភាព​សហគមន៍​មួយ​នេះ តែ​ពួក​គាត់​ក៏​ប្រឈម​មុខ​នឹង​កង្វះខាត​វត្ថុធាតុដើម ដែល​តម្រូវ​ឲ្យ​នាំ​ចូល​ពី​តំបន់​ក្រៅ​ស្រុក​យក​មក​ផ្គត់ផ្គង់​ការ​ផលិត​របស់​ខ្លួន ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី អ្នកស្រី សុខា ដែល​រស់នៅ​ក្នុងភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទំនេរ​ពី​ការ​ធ្វើស្រែ​ចំការ ទាំង​រូប​អ្នកស្រី​និង​អ្នក​ភូមិ​អារក្ស​ស្វាយ​មួយ​ចំនួន​ធំ មាន​របរ​គោល​មួយទៀត គឺ​ការ​ផលិត​សម្ភារៈ​ប្រើប្រាស់​ពី​វ​ល្លិ៍​រំ​ពាក់ រួម​មាន ៖​កន្ដ្រក​, ជាល​, គម្រប និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ទៅ​តាម​តម្រូវការ​ទីផ្សារ ហើយ​របរ​នេះ បាន​ជួយ​សម្រួល​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​មួយ​កម្រិត ពិសេស​បាន​ជួយ​កូន​២​នាក់​របស់​អ្នកស្រី​បាន​រៀនសូត្រ​ផង ។

អ្នកស្រី សុខា បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​សិប្បកម្ម​ត្បាញ​រំ​ពាក់ បាន​ក្លាយជា​របរ​ប្រពៃណី​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ភូមិ​អារក្ស​ស្វាយ ខណៈ​ដែល​ក្នុង​កន្ដ្រក​មួយ អាច​លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​២​ម៉ឺន​រៀល និង​ត្រូវ​បាន​ឈ្មួញ​ទិញ​យក​អស់​ៗ ហើយ​ឈ្មួញ​ពី​ទី​ជិត​ឆ្ងាយ ក៏​បាន​បញ្ជា​ទិញ​សម្ភារ​ពី​អ្នក​ភូមិ​ដើម្បី​យក​ទៅ​លក់​បន្ត ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ដោយសារ​រំ​ពាក់​នៅ​ក្នុងភូមិ​មិនសូវ​មាន អ្នក​ភូមិ​ត្រូវ​ទាំងរ​ករំ​ពាក់​នៅ​ខេត្តកំពង់ធំ ដោយ​ទៅ​ម្ដង​ៗ​រក​រំពា​ក់បាន​ពី​២០០ ទៅ​៤០០​ដើម ហើយ​ត្រូវ​ចំណាយពេល​ពី ៣ ឬ​៤​ថ្ងៃ​ឡើង​បាន​ទៅ​រក​ម្ដង ។

ចំណែក​អ្នកស្រី ម៉ិ​ត កឹង ជា​អ្នក​ម្តាយ​នៃ​កូនប្រុស​-​ស្រី ចំនួន​៤​នាក់ ក្នុង​បន្ទុក ហើយ អ្នកស្រី​ចេះ​ការងារ​ត្បាញ​រំ​ពាក់​នេះ​តាំងពី​នៅ​តូច​ៗ​ត​ចំណេះ​និង​ជំនាញ មក​ពី​ម្ដាយ និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ សម្ភារៈ​ដែល​អ្នកស្រី​កំពុង​ធ្វើ​លក់​សព្វ​ថ្ងៃនេះ រួម​មាន ៖ កន្ដ្រក់ និង​គម្រប តូច ធំ តាម​ការ​បញ្ជា​ទិញ​ពី​ឈ្មួញ​ដែល​យក​ទៅ​លក់​បន្ត​នៅ​ក្រុង​សៀមរាប និង​តាម​បណ្ដា​ស្រុក​ផ្សេង​ៗ ហើយ​របរ​ត្បាញ​រំ​ពាក់​នេះ​ក៏​បាន​ជួយ​សម្រួល​ដល់​ជីវភាព គ្រួសារ​មួយ​ផ្នែក​ធំ​ដល់​គ្រួសារ​អ្នកស្រី​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អ្នកស្រី​ធ្វើស្រែ​រួចរាល់ គឺ​អ្នកស្រី​ដើរ​កាត់​វ័ល្ល​រំ​ពាក់ នៅ​តាម​គុម្ព​ព្រៃ​ក្បែរ​ជើងភ្នំ និង​តាម​ព្រៃ​មួយ​ចំនួន​ដើម្បី​យក​មក​ត្បាញ​ធ្វើ​លក់ ។
អ្នកស្រី​ម៉ិ​ត កឹង មាន​ប្រសាសន៍​បញ្ជាក់​ថា «​របរ​នេះ បាន​ជួយ​សម្រួល​ជីវភាព​គ្រួសារ​របស់ខ្ញុំ​បាន​មួយ​កម្រិត ពិសេស​បាន​ជួយ​កូន​ៗ​រៀនសូត្រ​និង​គេ​ផង​និង​អាច​ជួយ​ខ្លួន​ខ្ញុំ​និង​កូន​ៗ​អាច​ចៀស​ផុត​ពី​ការ​ធ្វើ​សំណាក​ស្រុក​ចោល​កូនចៅ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ជិតខាង ដោយ​ប្រថុយប្រថាន​ទៀត​ផង​» ៕ កែសម្រួលដោយ  ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ