ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​ហុងស៊ុយ​ហាម​ដាក់​តាំង​រូប​សត្វ​ទាំង​៤​ប្រភេទ​ដាច់ខាត

4 ឆ្នាំ មុន

តាម​ក្បួន​ហុងស៊ុយ​បាន​ហាម​មិន​ឱ្យ​ក្រុម​គ្រួសារ​ដាក់​តាំង​រូបគំនូរ​ទាំង​៤​ប្រភេទ​នៅ​ក្នុងផ្ទះ​ជា​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ​នឹង​មាន​គ្រោះ​ជោក​គ្រោះ​ជាំ កើតរឿង​អាក្រក់ យីអ៊ុន​ដាក់ ជួប​តែ​អពមង្គល និង​គ្រោះកាច​ដល់​ក្រុម​គ្រួសារ​រាល់ថ្ងៃ ។ ១-​លលកខ្មោច ជា​សត្វ​តំណាង​ឲ្យ​សភាវៈ​អាក្រក់​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ពិបាក នឹង​ទទួល​ជោគជ័យ​លើ​មុខរបរ​រក​ទទួលទាន​ណាស់​។…

តាម​ក្បួន​ហុងស៊ុយ​បាន​ហាម​មិន​ឱ្យ​ក្រុម​គ្រួសារ​ដាក់​តាំង​រូបគំនូរ​ទាំង​៤​ប្រភេទ​នៅ​ក្នុងផ្ទះ​ជា​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ​នឹង​មាន​គ្រោះ​ជោក​គ្រោះ​ជាំ កើតរឿង​អាក្រក់ យីអ៊ុន​ដាក់ ជួប​តែ​អពមង្គល និង​គ្រោះកាច​ដល់​ក្រុម​គ្រួសារ​រាល់ថ្ងៃ ។

១-​លលកខ្មោច ជា​សត្វ​តំណាង​ឲ្យ​សភាវៈ​អាក្រក់​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ពិបាក នឹង​ទទួល​ជោគជ័យ​លើ​មុខរបរ​រក​ទទួលទាន​ណាស់​។ នៅ​ស្រុកភូមិ​ខ្លះ​គេ​ជឿ​ថា លលកខ្មោច ជា​សត្វ​តំណាង​ឲ្យ​សាកសព និង​តំណាង​វិញ្ញាណ​បិសាច ឧបទ្រពចង្រៃ ភាព​សោកសង្រេង ។

២-​មៀម​ជា​សត្វ​តំណាង​ឱ្យ​ភាព​អន្តរាយ វិនាស​ហិនហោច និង​ភាព​ល្ងង់ខ្លៅ​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ចាញ់បោក​គេ ជួប​តែ​គ្រោះអាក្រក់ មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ និង​មិន​ទទួល​បានការ​គាំទ្រ​ពី​អ្នក​ដទៃ​គឺ​គេ​ចាំតែ​ច្រាន​យើង​ទម្លាក់​ជ្រោះ​ដល់​នូវ​ក្តី​អន្តរាយ ។

៣-​ក្រពើ​ជា​សត្វ​តំណាង​ឱ្យ​សភាវៈ​មនុស្ស​ទុរយស ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ជួប​រឿង​អាក្រក់ គ្មាន​លាភ​សំណាង ជួប​រឿង​ក្ដៅក្រហាយ​ជា​និច្ច និង​ថែម​ទាំង​មាន​មនុស្ស​អាក្រក់​ចាំ​ធ្វើបាប​អ្នក និង​គ្រួសារ​គ្រប់ពេលវេលា​។ នៅ​តាម​តំបន់​ខ្លះ​ជឿ​ថា ក្រពើ​តំណាង​ឱ្យ​ប្រផ្នូល​អាក្រក់ ដែល​អាច​នឹង​នាំ​គ្រោះកាច​ឧត្បាត​ចង្រៃ​ដល់​ក្រុម​គ្រួសារ ។

4-​ពស់​ជា​សត្វ​តំណាង​ឲ្យ​ឃាតកម្ម ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​គ្រួសារ​មានចិត្ត​ព្យាបាទ ច្រណែនឈ្នានីស​គ្នា និង​មាន​អារម្មណ៍​ក្រោធ​ខឹង ស្អប់ខ្ពើម គំនុំគំកួន​គ្នា​។ ក្រៅពី​នេះ​ពស់​ក៏​នៅ​មាន​សភាវៈ​អាក្រក់​មួយទៀត​គឺ​តំណាង​ឲ្យ​កាមរាគៈ ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​មាន​អារម្មណ៍​ងប់​ង​ល់​នឹង​កាមតណ្ហា​ខ្លាំងក្លា​បំផុត ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាទស្សនៈរបស់គ្រូហោរតែប៉ុណ្ណោះ ចំណែកខ្ញុំយល់ថា រឿងល្អឬអាក្រក់កើតឡើងពីមនុស្សជាអ្នកប្រព្រឹត្តផ្ទាល់ មិនអាចកើតចេញពីរូបភាពឥតវិញ្ញាណនោះទេ ។