ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដល់ទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​ក្រុម​វិនិយោគ​របស់​ប្រទេស​កម្ពុជា សរុប​ប្រមាណ​៤៦​រូប បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​ក្រុម​វិនិយោគ​របស់​ប្រទេស​កម្ពុជា សរុប​ប្រមាណ​៤៦​រូប បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ប្រកបដោយ​សុវត្ថិភាព ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តី​ពី​អនាគត​របស់​អាស៊ី​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ឧសភា ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ។

យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ​០០១ បាន​ធ្វើការ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហា​នេ​ដា ទីក្រុង​តូ​ក្យូ ប្រកបដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី​រសៀល​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ត្រូវ​នឹង​ម៉ោង​១៤​និង​១០​នាទី ម៉ោង នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ។ វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល និង​កក់ក្តៅ​បំផុត​ពី​លោក​ជំទាវ​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក​ប្រធាន​ពិធីការ​ក្រសួងការបរទេស​ជប៉ុន លោក​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ព្រមទាំង​វត្តមាន​លោក លោក​ជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់ ក្រសួងការបរទេស​ជប៉ុន និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន​ជា​ច្រើន​រូប ។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា គន្លឹះ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តី​ពី​អនាគត​អាស៊ី លើ​មូលបទ​ការ​ស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ការ​ជម្នះ​ភាព​វឹកវរ​ព្រមទាំង​ការ​ចែករំលែក​ទស្សនៈវិស័យ​លើ​បរិបទ​សាកលលោក​បច្ចុប្បន្ន​ចក្ខុវិស័យ​នា​ពេល​អនាគត មាគ៌ា​ឆ្ពោះទៅ​មុខ និង​ការ​ប្តេជ្ញា​ចិត្ត​រួមចំណែក​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ភាព​សុខដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក និង​ក្នុង​ពិភពលោក ។ ជាមួយ​គ្នា​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅ ប្រទេស​ជប៉ុន (JETRO) និង​ធនាគារ​មី​ហ្សុ​ហូ (Mizuho) ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ