ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​លុយ​មួយ​ម៉ឺន​…២​នាក់​ម្តាយកូន​ហាន​កា.ប់សម្លា.ប់​កូនប្រសា និង​ប្តី​ខ្លួនឯង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ស៊ លីនណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ពីរ​នាក់​ម្តាយកូន​ពាក់ព័ន្ធ​រួមគំនិត​គ្នា​កាប់សម្លាប់​កូនប្រសា…

រាជធានី​ភ្នំពេញ ៖ លោកស្រី ស៊ លីនណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ពីរ​នាក់​ម្តាយកូន​ពាក់ព័ន្ធ​រួមគំនិត​គ្នា​កាប់សម្លាប់​កូនប្រសា ឬ​ប្តី ទើបនឹង​រៀប​ការ​ថ្មីថ្មោង ដោយសារ​ជម្លោះ​ពាក្យ​សម្ដី​រឿង​ប្រាក់ ១​ម៉ឺន​រៀល​ប៉ុណ្ណោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​ផ្ទះ​សង់​ថ្មី តាម​ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រួច​ហើយ​ប្តី​ជា​ឪពុក​កូនស្រី​នាំ​ទៅ​សារភាព ។

ជនសង្ស័យ​ដែល​ជា​ឃាតករ​ទី​១-​ឈ្មោះ​គង់ ធីតា អាយុ​៤៩​ឆ្នាំ​(​ជា​ម្តាយ​) ស្នាក់​នៅ សង្កាត់​ទន្លេរ​បាសក់ ខណ្ឌចំការមន និង​ទី​២-​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ​២០​ឆ្នាំ ជា​(​ប្រពន្ធ​) ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉​ត អាយុ​២៩​ឆ្នាំ ជា​ខ្មែរ​កម្ពុជា​ក្រោម មានមុខ​របរ​បុគ្គលិក​ក្រុមហ៊ុន​លក់​អចល​នះ​ទ្រព្យ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ និង​មានស្រុក​កំណើត​កម្ពុជា​ក្រោម ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​ប្រើ​ហិង្សា​ឈាន​ទៅ​ចាក់​សម្លាប់​ប្តី​របស់​ខ្លួន គី​ផ្តើម​ចេញពី​ទំនាស់​ក្នុង​គ្រួសារ​រឿង​សុំ​ប្រាក់​១​ម៉ឺន​រៀល ប្តី​មិន​អោយ និង​ម្យ៉ាងទៀត​អាច​ផ្តើម​ចេញពី​រឿង​គំនុំ​ភ្លើង​ប្រចណ្ឌ​ជា​យូរ​មក​ហើយ​នោះ ។ នគរបាល​អោយ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​រៀប​ការ​នឹង​គ្នា​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ នៅ​ស្រុក​កំណើត​ខាង​ប្រុស​កម្ពុជា​ក្រោម ហើយ​ក៏​បាន​នាំ​គ្នា​មក​ស្នាក់​នោះ​ផ្ទះ​កើតហេតុ​ខាងលើ ។ ដោយឡែក​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​សុំ​លុយ​ប្តី​ចំនួន​មួយ​ម៉ឺន​រៀល ដើម្បី​ទិញ​អី​ញាំ ហើយ​ប្តី​មិន​ព្រម​ឲ្យ ក៏​មាន​ទំនាស់​គ្នា​បែកផ្សែង ។

ខណៈនោះ​បុរស​ជា​ប្តី​ក៏​បាន​ស្ទុះ​ក្រោកឈរ​ច្របាច់​.​ក​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​បាន​ស្រែកហៅ​ម្តាយ​ឲ្យ​ជួយ ។ ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ភ្លាម​នោះ​ជនសង្ស័យ​ជា​ម្តាយ​ឈ្មោះ​គឹ​ម ធីតា ក៏​បាន​ស្ទុះ​ទៅ​ទាញ​កាន់​កាំបិត​បុ័ងតោ មក​កាប់​ជន​រង​គ្រោះជា​កូនប្រសា​ចំ​ក​ញ្ចឹ​ង​.​ក មួយ​កាំបិត បណ្តាល​ឲ្យ​ទន់ជង្គង់​ដួល ។ ដោយសារ​តែ​ខ្លាច​តដៃ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ង៉ូ​យ សុ​ម៉ា​រី បាន​យក​ខ្សែភ្លើង​ចងដៃ​ជើង និង​ទាញ​កូនកាំបិត​ចាក់​ចំនួន​២​កូនកាំបិត​ចំ​.​ក សម្លាប់​ហើយ​បាន​នាំ​គ្នា​ចាក់សោ​ផ្ទះ​ទៅ​ទិញ​ខ្សែ​ជ័រ​នីឡុង ថង់​ព្រមទាំង​យក​ស្កុ​ត រុំ និង​ចង​ច្រក​សព​ដោយ​រុំ​ភួង ប្រុង​ដឹក​ចេញ​តែ​ពុំ​មានឱកាស ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់ ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​កូនស្រី​ទៅ​ផ្ទះ​សង្កាត់​ទន្លេបាសាក់ ប្រាប់​ប្តី​របស់​ខ្លួន​ដែល​ជា​មន្ត្រី​នគរបាល​ពី​រឿងហេតុ ហើយ​ត្រូវ​ប្តី​នាំ​យក​សារភាព​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន និង​បាន​បែក​រឿង​ឃាតកម្ម​នេះ​ឡើង ។

តាម​នគរបាល​បានអោយ​ដឹង​ថា កន្លង​មក​បន្ទាប់​ពី​រៀប​ការ​រួច​នាង​២​នាក់​ប្តី​ប្រពន្ធ​តែ​មាន​ទំនាស់​គ្នា ក្នុង​គ្រួសារ​ពី​រឿង​ប្រចណ្ឌ ព្រោះ​ប្តី​តែង​គេចវេស ពេល​ដែល​នាង​ជា​ប្រពន្ធ​សុំ​ប្តី​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ប្តី​មិន​ព្រមទៅ​ហើយ​ចេះ​ពន្យា​ពេល​ម្តង​ថា ចាំ​២​ឆ្នាំ ម្តង​ថា ចាំ​៣​ឆ្នាំ​សិន ។ នាង​ជា​ប្រពន្ធ​បាន​រៀបរាប់​អោយ​នគរបាល​ដឹង​ថា តាំងពី​ចាប់ដៃ​គ្នា នាង​រស់នៅ​មិន​ដែល​មាន​សេចក្តីសុខ​ទេ ដោយ​ប្តី​មិន​ដែល​អោយ​កាន់​លុយ​ទេ ពេល​ត្រូវការ​ទិញ​អី​សុំ​ប្តី ពេល​ខ្លះ​អោយ ពេល​ខ្លះ​មិន​ត្រូវចិត្ត​អត់អោយ​នោះ​ទេ ។

ដោយសារ​តែ​បែប​នេះ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ហៅ​ម្តា​យមក​ជួយ​មើល​មិន​នឹក​ស្មានថា មាន​ទំនាស់​គ្នា ឈាន​ទៅ​កាប់សម្លាប់​ប្តី ក្លាយជា​ឃាតករ​បែប​នេះ ។ នេះ គឺជា​ការ​រៀបរាប់​ប្រាប់​នគរបាល​អោយ​ដឹង​តែ​ម្ខាង​ប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ