ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆា​ម​ពាន​លី​គ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆា​ម​ពាន​លី​គ (UEFA Champions League) នៅ​រាត្រី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆា​ម​ពាន​លី​គ (UEFA Champions League) នៅ​រាត្រី​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ នៅ​តាម​បណ្តា​ទីតាំង​ជា​ច្រើន​នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ និង​សៀម​រាម​។

ក្នុង​នាម​ជា​ម្ចាស់​ឧ​ប​ត្ថ​ម​កម្មវិធី UEFA Champions League លំដាប់​ពិភពលោក ស្រា​បៀរ Heineken ក៏​បាន​សម្រេច​រៀបចំ​កម្មវិធី​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆា​ម​ពាន​លី​គ លើ​ផ្ទាំង​អេ​ក្រង់​ធំ​ជា​ថ្មី​ម្តងទៀត ដោយ​ពង្រីក​បន្ថែម​ទីតាំង​ជា​ច្រើន​ឆ្នាំ​នេះ ដោយសារ​តែ​តម្រូវការ​កាន់តែ​កើនឡើង​ពី​អ្នកចូលរួម​។

កម្មវិធី​ពិសេស​នេះ នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៩ យប់ រហូត​ដល់​ម៉ោង ៤ ទៀប​ភ្លឺ ចូល​ថ្ងៃ​ទី ២ ខែមិថុនា ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​ចំនួន​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ​គឺ All Sports Bar និង Cheers Phnom Penh និង​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​នៅ​តាម​ដង​វិ​ថី Pub Street នៅ​ទីក្រុង​សៀមរាប ។

កម្មវិធី​ពិសេស​ទាំង​ពីរ​របស់​ស្រា​បៀរ Heineken នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​ទៅ​ស្រប​ពេល​ជាមួយ​គ្នា​នៅ​តាម​ទីតាំង​នីមួយ​ៗ​ខាងលើ ដែល​មានការ​ចូលរួម​សម្តែង​ពី​ក្រុម​តន្ត្រី ឌី​ជេ និង​តារា​ល្បី​ៗ​ដូច​ជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ជា​ពិសេស​មាន​សកម្មភាព​សប្បាយ​ៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀរ Heineken ព្រមទាំង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ស្រា​បៀរ Heineken ពេញ​មួយ​រាត្រី​។

សូម​ចូលរួម​ទស្សនា​កម្សាន្ត​ជាមួយ​ស្រា​បៀរ Heineken ឲ្យ​ច្រើន​កុះករ និង​ក្រេប​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នៃ​ស្រា​បៀរ Heineken ខណៈ​ពេល​កំពុង​តែ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​។

ដើម្បី​ស្វែង​យល់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ Heineken សូម​ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​៖ www.facebook.com/heineken/

សូម​រីករាយ​ពិសា​ស្រា​បៀរ Heineken ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ