ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តំបន់​បន​ស្រី​ល្បីឈ្មោះ​បាន​ក្លាយជា​តំបន់​រកស៊ី​ខុសច្បាប់​ចឹ​ង​ៗ​ទៅ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្វាយប៉ាក​ដែល​ជា​អតីត​តំបន់​បន​ស្រី​ដ៏​ល្បីឈ្មោះ​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​សម្បុក​ហ្គេ​ម​បាញ់​ត្រី ដែល​ជា​ប្រភេទ​ល្បែងស៊ីសង​រៀប​ស៊ី​ពុំ​ត្រូវ​បាន​អាជ្ញាធរ ឬ​សមត្ថកិច្ច ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ឡើយ​បង្ក​អោយ​មានការ​ក្តៅក្រហាយ​ពី​ប្រជាពលរដ្ឋ​ដែល​មានកូន ចៅ​វក់​នឹង​ល្បែងស៊ីសង​នោះ ។ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដែល​គ្មាន​អ្នក​បង្ក្រាប​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ស្ថិត​នៅ​ក្នុង…

រាជធានី​ភ្នំពេញ ៖ ស្វាយប៉ាក​ដែល​ជា​អតីត​តំបន់​បន​ស្រី​ដ៏​ល្បីឈ្មោះ​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​សម្បុក​ហ្គេ​ម​បាញ់​ត្រី ដែល​ជា​ប្រភេទ​ល្បែងស៊ីសង​រៀប​ស៊ី​ពុំ​ត្រូវ​បាន​អាជ្ញាធរ ឬ​សមត្ថកិច្ច ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ឡើយ​បង្ក​អោយ​មានការ​ក្តៅក្រហាយ​ពី​ប្រជាពលរដ្ឋ​ដែល​មានកូន ចៅ​វក់​នឹង​ល្បែងស៊ីសង​នោះ ។

ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដែល​គ្មាន​អ្នក​បង្ក្រាប​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ស្ថិត​នៅ​ក្នុង តំបន់​មិន​រៀបរយ ក្នុងភូមិ​លូ សង្កាត់​ស្វាយ​ខណ្ឌ ឬ​ស្សី​កែវ ដែល​ជា​អតីត​តំបន់​បន​ស្រី ដែល មានឈ្មោះ​ល្បី​កាលពី​កំឡុង​ឆ្នាំ​១៩៩៥ ទៅ​ឆ្នាំ​២០០០ តែ​ពេល​នោះ​តំបន់​នោះ​លែង​មាន​បន​ស្រី​ហើយ តែ​ជា​វា​សម្បុក​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ត្រី​ទៅ​វិញ ។

តាម​ប្រជា​ព​រដ្ឋ​បានអោយ​ដឹង​ថា ម្ចាស់​ហ្គេ​ម​បាញ់​ត្រី​ឈ្មោះ ប៊ី​ន ដែល​បាន​បើក​ដំណើរការ​ជា​យូរ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឡើយ ដែល​គេ​សង្ស័យ ថា ត្រូវរ៉ូវ​គ្នា ឬ​បាន​លាភ​ពី​ល្បែង​ទាំងនោះ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុងភូមិ​លូ មាន​ទី​ទាំង​ហ្គេ​ម​បាញ់​ត្រី ប្រមាណ​៥​កន្លែង​នៅ​ជាប់​គ្នា​ដែល​មាន​យីហោ​៣៤ តែ​ពេល​នេះ​បាន​លុប​ចេញ ។ ក្រៅពី​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ទាំងនោះ​នៅ​មាន​ទីតាំង​ហ្គេ​ម​បាញ់​ត្រី នៅ​ក្នុង​តំបន់​និគម​ន៍​ជនជាតិ​វៀតណាម ភូមិ​ស្វាយប៉ាក ក្រោម​ដើម​ពោធិ៍ ក្បែរ​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ ដែល​មាន​ម្ចាស់​តែ​មួយ កំពុង​តែ​ដំណើរការ​ដោយ​ពុំ​ក្លាយ​សមត្ថកិច្ច​ឡើយ ។

តាម​ប្រជាពលរដ្ឋ​បានអោយ​បង្ហើប​អោយ​ដឹង​ថា ទីតាំង​ហ្គេ​ម​ទាំងនោះ​ត្រូវ​បាន​ម្ចាស់​ដើរ​អួត​ប្រាប់​អ្នក​ញៀន​ល្បែង​ថា នាំ​គ្នា​មក​លេង​ហ្គេ​ម​បាញ់​ត្រី​របស់​ខ្លួន គ្មាន​ន​ណារ​មក​ចាប់​ទេ ព្រោះ​ខ្លួន​បាន​រត់ការ​បង់​ខែ​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​អស់ហើយ ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក៏​ដូច​ជា សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​បង្ក្រាប​ផង ឬ​មួយ​បាន​ផលប្រយោជន៍​ពី​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ទាំងនោះ​ដូច​ការ​ចោទប្រកាន់​មែន ? បានជា​មិន​បង្ក្រាប ។

ទន្ទឹម​នោះ​លោក​វរៈសេនីយ ឯក គល់​យី អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ស្រាវជ្រាវ ហើយ​ចុះ​បង្ក្រាប​មិន​ទុក​អោយ​មាន​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ