ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​​​លួច​កា.ប់​ដើម​គគីរ​​​អាយុជាង​១០០ឆ្នាំអស់២​​​​ដើម​​…

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ជនសង្ស័យ​ម្នាក់​បាន​លួច​ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស កាលពី​ជាង​១​ខែ​កន្លង​ទៅ​នេះ ដើម្បី​កាប់​រំលំ​ដើម​គគីរ​ធំ​ៗ​ចំនួន​២​ដើម ដែល​ជាដើម​ឈើ​ដ៏​ចំណាស់​ មាន​អាយុ​ប្រហែល​ជាង​១០០​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​លាក់​រឿង​យ៉ាង​ជិតឈឹង ។ តែ​​រហូត​មក​ដល់​វេលា​ម៉ោង​៥…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ជនសង្ស័យ​ម្នាក់​បាន​លួច​ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស កាលពី​ជាង​១​ខែ​កន្លង​ទៅ​នេះ ដើម្បី​កាប់​រំលំ​ដើម​គគីរ​ធំ​ៗ​ចំនួន​២​ដើម ដែល​ជាដើម​ឈើ​ដ៏​ចំណាស់​ មាន​អាយុ​ប្រហែល​ជាង​១០០​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​លាក់​រឿង​យ៉ាង​ជិតឈឹង ។ តែ​​រហូត​មក​ដល់​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៧ ​ឧសភា ​មានការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​បរិស្ថាន​ថា «ឈើ​គគីរ​ធំ​ៗ​ដែល​គេ​លួច​កាប់​» ស្ថិត​នៅ​ក្នុង​ដែន​អភិរក្ស​ត្រង់​ចំណុច​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ពី​មន្ត្រី​បរិស្ថាន​ម្នាក់​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ មេសា កន្លងមក ខណៈ​មន្ត្រី​អភិរក្ស​
បាន​ចេញ​ល្បាត​ចុះ​ទៅ​ត្រួត​ពិន​ត្យ​មើល​ដើម​គគីរ​ចំនួន​២​ដើម​ធំ​ៗ ​ដែល​មានកម្ពស់​​ជាង​៥០​ម៉ែត្រ នៅ​ចំណុច​ភូមិសាស្ត្រ​ជើងភ្នំ​រមៀត ។ ប្រភព​បន្ត​ទៀត​ថា ដើម​គគីរ​ទាំង​២​ដើម ដែល​គេ​លួច​កាប់​រំលំ​នេះ ត្រូវ​បាន​រាយការណ៍​ជូន​ទៅ​ខាង​មន្ទីរ​បរិស្ថានខេត្ត​ប៉ៃលិន​ម្តង​រួច​ទៅ​ហើយ ដើម្បី​រក្សា​ទុក​កាត់​ធ្វើ​ទូក ។ ប៉ុន្តែ ពេល​កំលាំង​អភិរក្ស​ចូល​ទៅ​ដល់​មាត់​ផ្លូវ ស្រាប់តែ​ឃើញ​មាន​ដាន​ត្រាក់ទ័រ​ឈូស​សំដៅទៅ​កន្លែង​ដើម​គគីរ​
នោះ ។

ពេល​នោះ​សង្ស័យ​ថា​ មាន​គេ​លួច​កាត់ ហើយ​ខណៈ​ពេល​មន្ត្រី​ចូល​ទៅ​ដល់​ស្រាប់តែដើម​គគីរ​ទាំង​ពីរ​ដើម​នោះ ត្រូវ​បាន​ជនសង្ស័យ​លួចយក​ម៉ា​ស៑ី​ន​ទៅ​អារ​រំលំ​អស់​បាត់​ទៅ​ហើយ ដោយនៅជាប់​នឹង​ដើម​គគីរ​នោះ​មាន​សរសេរ​អក្សរ​អង់គ្លេស lai ។ តាម​ការ​ត្រួតពិនិត្យ​ប្រហែល​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ចំងាយ​ផ្លូវ​ឈូស​ទៅ​ជិតនឹង​ដើម​គគីរ​នោះ ប្រហែល​៥០០​ម៉ែត្រ ។ បើ​តាម​ប្រភព​ពី​មន្ត្រី​អភិរក្ស​បាន​បង្ហើប​ឱ្យ​ដឹង​ថា គគីរ​ទាំង​ពីរ​ដើម​នេះ​ប្រវែង​ប្រហែល​៥០​ម៉ែត្រ​ពី​គល់​ដល់​ចុង ដែល​មានមុខ​កាត់​ប្រហែល​ជាង​១​ម៉ែត្រ​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឱ្យ​ដឹង​ ​នៅព្រឹក​ថ្ងៃ​ទី​២៨ ​ឧសភា ​​នេះ​ថា ជនសង្ស័យ​ដែល​លួច​កាប់​រំលំ​ដើម​គគីរ​ទាំង​២​ដើម​ មានឈ្មោះ ឆាយ ឡៃ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ចំណុច​ខាងលើ ហើយ​គាត់​ជា​អ្នករក​ស៊ី​កាត់ឈើ​លក់​ ហើយ​នៅ​ក្នុង​បរិវេណ​ផ្ទះ​គាត់​ សំបូរ​ទៅ​ដោយ​ឈើ​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​ហៅ​សួរនាំ​រួច ខាង​ក្រសួង​ធ្វើការ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៣១​លាន​រៀល ។ រីឯ​ដើមឈើ​គគីរ​ទាំង​២​ដើម​ដ៏ធំ​ខាងលើ​ លោក​នឹង​ឱ្យ​មន្ត្រី​ដឹក​យក​ទៅ​រក្សា​ទុក​សិន ដើម្បី​ចាត់ការ​តាម​ក្រោយ ។ (សម្រួលដោយ៖ ស្រីណា​) ​