ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មើល​មិនឃើញ​! គ្រាន់តែ​គាត់​ដើរ​ទិញ​បន្លែ​ប៉ះ​គ្រែ​ដែក​ក៏​អាច​ឆក់​យក​ជីវិត​បាន​ដែរ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ពេល​កំពុង​ដើរ​ទិញ​បន្លែ​ក្នុង​ផ្សារ ស្រាប់តែ​ប៉ះ​ចំ​គ្រែ​ដែក​ដែល​ឆ្លង​ចរន្ត​អគ្គី​ស​នី ក៏បណ្ដាល​ឲ្យ​ឆក់​ដួល​សន្លប់ ហើយ​ក្រោយមក​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព​ឃុំ ។ ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ផ្សា​រកំ​ប្រ៉​ង់ ស្ថិត​ក្នុងភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី…

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ពេល​កំពុង​ដើរ​ទិញ​បន្លែ​ក្នុង​ផ្សារ ស្រាប់តែ​ប៉ះ​ចំ​គ្រែ​ដែក​ដែល​ឆ្លង​ចរន្ត​អគ្គី​ស​នី ក៏បណ្ដាល​ឲ្យ​ឆក់​ដួល​សន្លប់ ហើយ​ក្រោយមក​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព​ឃុំ ។

ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ផ្សា​រកំ​ប្រ៉​ង់ ស្ថិត​ក្នុងភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ុន វ៉ា​ត អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​កំពង់ចម្លង​លើ​ឃុំ​តា​ក្រី ស្រុក​កំ​រៀង​។ ស្ត្រី​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ត្រូវ​ឆក់​ស្លាប់​នៅ​ពេល​គាត់​កំពុង​ដើរ​ទិញ​បន្លែ​នៅ​ក្នុង​ផ្សារ ហើយ​ប៉ះ​ចំ​គ្រែ​ដែក​មាន​ឆ្លង​ចរន្ត​អគ្គី​ស​នី​ដែល​ដាក់​លក់ទំនិញ​នៅ​ក្នុង​ផ្សារ​នោះ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់ បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ដូ​ល​សន្លប់ តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​ជួយ​ដឹក​ទៅ​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព​មូលដ្ឋាន​ដែរ តែ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

បើ​តាម​ប្រភព​ពី​សាក្សី​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​គ្រែ​ដែក​នោះ​មាន​ឆ្លង​ចរន្ត​អគ្គី​ស​នី គឺ​ដោយសារ​ម្ចាស់​គ្រែ​យក​កង្ហារ​ដែល​មាន​ខ្សែ​ដាច់​រលាត់​ដាក់​នៅ​លើ​គ្រែ ហើយ​ខ្សែភ្លើង​ដែល​មាន​​ដាច់​រលាត់​នោះ​បាន​ប៉ះ​ជាប់​នឹង​គ្រែ​ដែក ទើប​ឆ្លង​ចរន្ត​ឆក់​ស្ត្រី​រង​គ្រោះ​​កំពុង​ដើរ​រក​ទិញ​បន្លែ​ក្នុង​ផ្សា​រ ហើយ​ក៏​ប៉ះ​គ្រែ​ដែក​នោះ បណ្តាល​ឱ្យ​ឆក់​ស្លាប់​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​និយាយ​ថា មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​ខាងលើ​នេះ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រែ​ដែក​នោះ​ពិតជា​ឆ្លង​ចរន្ត​អគ្គី​ស​នី​ពី​ខ្សែ​កង្ហា​ដែល​ដាច់​រលាត់​មែន ដោយសារ​ម្ចាស់​មានការ​ធ្វេសប្រហែស​។

ក្រោយ​ពី​ពិនិត្យ​រួច ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ​ព័ត៌មាន និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ស្ត្រីជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ