ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អស់រលីង ដោយសារ​ភ្លើងចង្ក្រាន​នំ​បញ្ចុក

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​រោង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​មួយ​កន្លែង​ ត្រូវ​ព្រះ​អគ្គិ ភ​័យ​​លេប​ត្របាក់ឆេះ​​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា ត្រង់​ចំណុច​ក្បែរស្ពាន ស្ថិត​​ក្នុងភូមិ​មេ​ប៉ៃ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​រោង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​មួយ​កន្លែង​ ត្រូវ​ព្រះ​អគ្គិ ភ​័យ​​លេប​ត្របាក់ឆេះ​​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា ត្រង់​ចំណុច​ក្បែរស្ពាន ស្ថិត​​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តថា ទីតាំង​ឆេះខាងលើ គឺ​មានម្ចាស់​​២​គ្រួសាររងគ្រោះ​ ១-​ឈ្មោះ ម៉ៅ​សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​មាន​ស្រុក​ក​ំណើតនៅ​ភូមិ​ទី​ពីរ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​កំពង់ចាម និង២-​ឈ្មោះ ដេ​ន ស៊ីនួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ​ស្រុក​កំណើត​នៅ​ភូមិ​ក្បាល​អូរ ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ទាំង២នាក់គ្រួសារ​​ ប្រកបរបរ​​​ធ្វើនំបញ្ចុក ។

ប្រភពបន្តថា ចំពោះ​​​សម្ភារៈដែល​ខូចខាត​​ មាន​ដូច​អង្ករ​១២​បេ​ ស្មើនឹង​៦០០kg ម៉ាស៊ីន​​២​គ្រឿង ​​ត្បាល់​វៃ​ម្សៅ​ នំ​បញ្ចុក​​២​គ្រឿង ម្សៅ​ធ្វើ​នំ​បញ្ចុក​៣០​ដុំ ស៊ីទែន​ទឹក​​១​ (ចំណុះ​១៥០០​លី​ត្រ) លុយ​ខ្មែរ​៧​ចំនួន​៤.២០០​០០០​រៀល អា​គុយ​​ ។ល។

សមត្ថកិច្ច​ទៀតថា ​ទីតាំង​ធ្វើនំប​ញ្ចុក​ឆេះនេះ មាន​​ទំហំ​ទទឹង​៨​ម៉ែត្រ បណ្តោយ​១០​ម៉ែត្រ ហើយ​ចំពោះ​មូល​ហេតុ​ គឺ​ដោយ​សារ​​ភ្លើង​ច​ង្ក្រាន​​ធ្វើ​នំ​បញ្ចុកនោះ ​។ ​ទោះជា​យ៉ាងណា​ មិន​​មាន​​​មនុស្សត្រូវ​រងគ្រោះថ្នាក់​នោះ​ទេ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ