ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តដាច់​ម្ល៉េះ​! លើកដៃ​កា.ប់​ប្រហារ​ប្រពន្ធ​ឡើង​សុសសាច់​ក្នុង​ថ្លុកឈាម

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ចោល​កូនប្រុស​ជាទី​ស្រឡាញ់ ខណៈ​កើត​មាន​ជម្លោះ​គ្នា រហូត​ដល់​ប្តី​ដាច់​ចិត្ត​ទាញ​កាំបិត​ខ្វែវ​ដង​វែង​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​ស្លាប់​កាលពី​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្រែ​ក្រសាំង…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ចោល​កូនប្រុស​ជាទី​ស្រឡាញ់ ខណៈ​កើត​មាន​ជម្លោះ​គ្នា រហូត​ដល់​ប្តី​ដាច់​ចិត្ត​ទាញ​កាំបិត​ខ្វែវ​ដង​វែង​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​ស្លាប់​កាលពី​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ម៉ា​ប់ ស្រី​មុំ អាយុ​២៥​ឆ្នាំ ជា​កសិករ មានកូន​ប្រុស​ម្នាក់​ទើប​អាយុ​៤​ឆ្នាំ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ អង រ័​ត្ន អាយុ​២៧​ឆ្នាំ ជា​កសិករ មក​ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ប្រពន្ធ មាន​ស្រុក​កំណើត​ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ត្រូវ​ប្រជាពលរដ្ឋ​ហ៊ុម​ព័ទ្ធ​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។

បើ​តាម​ប៉ូលិស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ចុះ​ទៅ​កន្លែង​កើតហេតុ​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​ឃើញ​មាន​ស្នាម​កាប់​ត្រូវ​៤​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ទោះជា​បែប​ណា ជនសង្ស័យ​បាន​នាំ​ខ្លួន​យក​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ ហើយ​ជន​នេះ​សារភាព​ថា ខ្លួន​គេ​បាន​ប្រើ​សារធាតុ​ញៀន​ផង​ដែរ ទើប​ហ៊ាន​កាប់សម្លាប់​ប្រពន្ធ​បែប​នេះ​។

ក្រោយមក​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់ រីឯ​សព​ស្ត្រី​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ