ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ក្នុង​ពន្ធនាគារ ​ស្លា.ប់​អ្នក​ទោស​១៥​នាក់

4 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ រដ្ឋបាល​ពន្ធនាគារ​មូលដ្ឋាន​មួយ​រាយការណ៍​ថា អ្នកទោស​១៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦​ឧសភា ពេល​មានការ​ប៉ះទង្គិច​គ្នា​ក្នុង​ពន្ធនាគារ​មួយ នៃ​រដ្ឋ​អា​ម៉ា​ហ្សូ​ណាស់នា​ភាគ​ខាងជើង​ប្រេ​ស៊ី​ល​។ ការ​ប៉ះទង្គិច​គ្នា​នោះ​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​ជា​ច្រើន​ម៉ោង ក្នុង​អគារ​២​នៃ​ពន្ធនាគារ​ANISIO JOBIM…

ប្រទេស​ប្រេ​ស៊ីល ៖ រដ្ឋបាល​ពន្ធនាគារ​មូលដ្ឋាន​មួយ​រាយការណ៍​ថា អ្នកទោស​១៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦​ឧសភា ពេល​មានការ​ប៉ះទង្គិច​គ្នា​ក្នុង​ពន្ធនាគារ​មួយ នៃ​រដ្ឋ​អា​ម៉ា​ហ្សូ​ណាស់នា​ភាគ​ខាងជើង​ប្រេ​ស៊ី​ល​។

ការ​ប៉ះទង្គិច​គ្នា​នោះ​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​ជា​ច្រើន​ម៉ោង ក្នុង​អគារ​២​នៃ​ពន្ធនាគារ​ANISIO JOBIM ស្ថិត​នៅ​ចម្ងាយ​២៨​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ា​ណា​អូស រដ្ឋធានី​នៃ​រដ្ឋ​អា​ម៉ា​ហ្សូ​ណាស់​។ ពន្ធនាគារ​នោះ​ធ្លាប់​ជា​កន្លែង​នៃ​ការ​បះបោរ​មួយ​របស់​ពួក​អ្នកទោស កាលពី​ខែមករា​ឆ្នាំ​២០១៧ ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៦​នាក់ ហើយ​មាន​រយៈពេល​ដល់​ទៅ​២០​ម៉ោង​ទើប​អាច​ត្រួតត្រា​បាន​។

ប្រភព​ដដែល​នោះ​បន្ត​ថា ការ​ប្រទូស្ត​រ៉ា​យ​គ្នា​កើត​មាន​រវាង​ពួក​អ្នកទោស​។ អ្នក​ស្លាប់​មួយ​ចំនួន​បណ្ដាល​មក​ពី​ការ​រិ​តករ​គ្នា ហើយ​ខ្លះ​ទៀត​ស្លាប់​ដោយ​ការ​យក​របស់​ស្រួច​ៗ​ចាក់​គ្នា ដូច​ជា​ច្រាស់​ដុះធ្មេញ​ដែល​កាច់​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ