ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺ​វិកល​ចរិត​ធ្ងន់​ធ្ងរ​រស់​នៅ​ក្នុង​ជីវិត​អាប់​អួស្វែង​រក​ការ​ពិភាក្សា​ពី​អ្នក​ជំនាញ​ជា​កាតព្វ​កិច្ច​យ៉ាង​សំខាន់​​ជួយ​ស្រោច​ស្រង់​សតិ​អារម្មណ៍​

10 ឆ្នាំ មុន

មនុស្សគ្រប់​រូប​តែង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ គ្រាន់​តែ​ថា​អ្នក​ខ្លះ​​ស្រាល​អាច​ដោះស្រាយ​បាន​ និង​ខ្លះ​ទៀត​មាន​បញ្ហា​ធ្ងន់​ធ្ងរ​មិ​នអាច​ដោះស្រាយ​​ចេញ​ តែង​ជួប​នូវ​ការលំបាក​សម្រាប់​ជីវិត​រស់​​នៅ​ ហើយ​ពេល​ខ្លះ​ក៏​អាច​​ឈានទៅ​ដល់​វិកល​ចរិត​ក៏​មាន ។​

មនុស្សគ្រប់​រូប​តែង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ គ្រាន់​តែ​ថា​អ្នក​ខ្លះ​​ស្រាល​អាច​ដោះស្រាយ​បាន​ និង​ខ្លះ​ទៀត​មាន​បញ្ហា​ធ្ងន់​ធ្ងរ​មិ​នអាច​ដោះស្រាយ​​ចេញ​ តែង​ជួប​នូវ​ការលំបាក​សម្រាប់​ជីវិត​រស់​​នៅ​ ហើយ​ពេល​ខ្លះ​ក៏​អាច​​ឈានទៅ​ដល់​វិកល​ចរិត​ក៏​មាន ។​

ជួប​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​យឹម​ សុបុត្រា​ ឯក​ទេស​វិកល​វិទ្យា​នៃ​គ្លីនិក​សាន់​រ៉ាយ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ជំងឺ​វិកល​ចរិត​គឺជា​ក្រុម​ជំងឺ​ផ្លូវចិត្ត​ធ្ងន់​ធ្ងរ​ បុគ្គល​ដែល​មាន​ជំងឺ​វិកល​ចរិត​មិន​អាច​ធ្វើ​ការ​បែង​ចែក​រវាង​ការ​ពិត​ ​និង​ភាព​ស្រមើ​ស្រមៃ​របស់​ពួកគេ​បាន​ឡើយ ។​ ចាប់​ផ្តើម​ពី​មួយ​នាទី​ឡើង​ទៅ​បើ​ពួកគេ​មាន​ជំនឿ​ខុស​ប្លែក​ពី​ធម្មតា​ ឬ​មើល​ឃើញ​នូវអ្វី​ដែល​អ្នក​ផង​ទាំងពួង​មើល​មិន​ឃើញ​នោះ ​ពួកគេ​មាន​ជំងឺ​វិកល​ចរិត​ពិត​ហើយ​ ។​

ជំងឺ​វិកល​ចរិត​នឹង​អាច​ប៉ះ​ពាល់​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ គ្រប់​ប្រភេទ​ ។ ជំងឺ​នេះ​បុរស​អាច​​កើត​មាន​ច្រើន​ជាង​ស្ត្រី​ក្នុង​ចន្លោះ​អាយុ​ចាប់​ពី​១៧ទៅ​២៨​ឆ្នាំ ។​ ​ក្រុម​គ្រួសារ​ពិបាក​សម្គាល់​នូវអាការៈ​ជំងឺ​វិកល​ចរិត ប្រសិន​បើ​មិន​បាន​យក​ចិត្តទុក​ដាក់​ចំពោះ​រោគ​សញ្ញា​មាន​ដូចជា ៖

១-​បញ្ចេញ​អាកប្បកិរិយា​ចម្លែក​ ឬ​កាច​
២-បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ ឬ​អ្នក​ដទៃ​
៣-និយាយ​ច្រើន​ និយាយ​តែ​ឯង​ ដើរ​ឬ​រត់​ចេញ​ក្រៅ​ផ្ទះ​ដោយ​គ្មាន​មូល​ហេតុ​
៤-ការ​ថយ​ចុះ​សកម្មភាពប្រចាំ​ថ្ងៃ​ ឬ​បាត់​បង់​ទាំងស្រុង​
៥-សង្ស័យ​ច្រើន​​ទៅ​លើ​មនុស្ស​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​ថា ពួកគេ​បុ៉ន​ប៉ង​ធ្វើ​អាក្រក់​​ទៅ​លើ​ខ្លួន​
៦-មាន​ជំនឿ​ខុសប្លែក​ពី​ធម្មតា​ អួត​អាង​ខ្លួន​ឯង​​
៧-ឮ​សំឡេង​ ឬ​មើល​ឃើញ​នូវអ្វី​ដែល​អ្នក​ផង​ទាំង​ពួង​នៅ​ជុំវិញ​ខ្លួន​មើល​មិន​ឃើញ
លោក​អ្នក​ត្រូវ​ចងចាំ​ថា​ រោគ​សញ្ញា​ខាង​លើ​នេះ​ស្តែង​ចេញ​ជា​រោគ​សញ្ញា​វិកល​ចរិត​ ។​
ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​មាន​ ៖
-បញ្ហាគ្រួសារ និង​សង្គម​
-អតុល្យ​ភាព​សារ​ធាតុ​គីមី​ក្នុងប្រព័ន្ធ​ប្រសាទ​
-ស្ថានភាព​ជំងឺ​ផ្លូវកាយ​មួយ​ចំនួន​
-ការសេព​គ្រឿង​ស្រវឹង​ និងគ្រឿង​ញៀន​
-ផល​ប៉ះពាល់​ចំពោះ​សារធាតុ​មួយ​ចំនួន​…។​
ការព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​មាន​ ៖​
-ការ​ឱ្យ​សម្រាកព្យាបាល​គឺ​ជា​ការ​ចាំ​បាច់​បំផុត​
-ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​វិកល​ចរិត​​
-​ព្យាបាល​តាម​បែប​ចិត្តសាស្ត្រ​
-​គ្រប់​គ្រង​ស្ត្រេស​
-គាំទ្រ​ផ្លូវ​ចិត្ត​ ផ្តល់​ប្រឹក្សា​
-ការ​ស្តារ​សតិ​បញ្ញា​ ស្មារតី និង​កាយ​សម្បទា​
-​កិច្ច​សហការ​យ៉ាងជិត​ស្និទ្ធ​ពី​ក្រុម​គ្រួសារ​ និង​សហ​គមន៍​
-​​អន្តរាគមន៍​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការ​លាប់​ឡើង​វិញ​ ។​
ចំពោះ​វិធាន​ការ​ការពារ​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​​មាន​ ៖
-ប្រើ​ប្រាស់​បំណិន​ជីវិត​ក្នុង​ការ​ដោះស្រាយ​ សម្រប​ទៅ​នឹង​ស្ថាន​ភាព​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​
-បញ្ឈប់​ការ​សេព​គ្រឿង​ស្រវឹង​ ឬ​គ្រឿង​ញៀន​
-អនុវត្ត​តាម​វេជ​្ជ​បញ្ជា​ដោយ​ពិសា​ថ្នាំ​ឱ្យ​បាន​ទៀង​ទាត់​
-ផ្តល់​ព័ត៌​មាន​ដល់​គ្រូ​ពេទ្យ​ជាបន្ទាន់​ក្នុង​ករណី​ថ្នាំ​មាន​ផល​វិបាក​
-អ្នក​ជំងឺ​និង​ក្រុម​គ្រួសារ​ត្រូវ​សហការ​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​រៀន​សូត្រ​អំពី​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​
យក​ល្អ​មុន​នឹង​ស្វែង​រក​ការ​ព្យាបាល​ គួរ​សម្គាល់​មើល​នូវ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​ ។ ការ​​ស្វែង​រក​​កិច្ច​ប្រឹក្សា​ និង​ការ​ព្យាបាល​ពី​អ្នក​ជំនាញ​តាំង​ពី​ដំបូង​វា​មានសារ​សំខាន់​បំផុត​ ៕​